កូនចៅប្តឹងដកលោកអាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ; ក្រសួងរៀបចំដែនដីនឹងចុះដោះស្រាយករ

0

បន្ទាយមានជ័យ៖ ប្រតិភូអធិការកិច្ចមួយនៃក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណងនឹងចុះស្រាវជ្រាវ អង្កេត អធិការកិច្ច និងដោះស្រាយករណីអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យនិងមន្ត្រីទូទាំងខេត្តចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ប្តឹងដកលោកអាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ។
ដំណោះស្រាយនេះ ក្រោយបែកធ្លាុយឯកសារពាក្យបណ្តឹងនោះ នៅម៉ោង១០ព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ លោកអាង ណារឺទ្ធ បានកោះប្រជុំបន្ទាន់មួយនៅសាលប្រជុំនៃមន្ទីរ។
យោងឯកសារបណ្តឹងដែលទើបបែកធ្លាយ ហើយសាមីជនដើមបណ្តឹងនិងលោកប្រធានមន្ទីរដែលជាចុងបណ្តឹងក៏ទទួលស្គាល់ ដែលចុះថ្ងៃទី ៤ខែតុលាឆ្នាំ២០២៣ បានអោយដឹងថា : ខ្ញុំបាទ -នាងខ្ញុំ ទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ សូមគោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! តាមរយៈ ឯកឧត្ថម អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
កម្មវត្ថុ : សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្ដម ឧបនាយករដ្ឋមន្តី មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់ថា : ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១) របស់លោក អាំង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីររូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ ការងារ ដូចជាៈ -គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមឱវាទទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ។
ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស ហើយអត្តនោម័តិតែម្នាក់ឯង។
កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដោយនិយាយ ថាពួកគាត់ចុះវាល់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រីក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី(ដំណើរការយឺតយ៉ាវ)។
-នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី ។-ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំប៉ន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន ៧លានរៀល ជាក់ស្ដែងកាត់នៅសល់ត្រឹមតែ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្ដែងបានតែ ២លានរៀល…ប៉ុណ្ណោះ ។
តម្រូវឪ្យប្រជាពលរដ្ឋបង់លុយចំនួន៥០$ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន១០០$លើការចុះហត្ថលេខាចេញ្ជដីកាអមលើកទី២ ជំនួសដីកាំអមលើកទី១ ដែលអស់សុពលភាព ។
ពុំមានការលើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្រ្តីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថាខ្លួនសកម្មនិងការងារ ។
ការបំបែកក្បាលពីក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធតម្រូវឲ្យម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន ទើបធ្វើអាចបំបែកក្បាលដីបាន ។ប្រសិនបើចរចាគ្នាមិនត្រូវទេមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ។
ជាក់ស្ដែងប្រធានមន្ទីរូបនេះ ទទួលបានដីពីការបំបែកដឺឡូតិ៍ចំនួន ០៧ក្បាលដី មានលេខៈ ៩០០២១៧-៣៤៧០, ០១០៦០៧ ០៦១៩, ០១១០០៣០៥ ៦១៩៤,០១១០០៣០៥ ៦១៩៥, ០១០៦០២:១-២១៥០, ០១០៦០២០១-២១៤៩, ០១០៩០៥០៦០០០៨ ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសដល់មន្ទីរ ក៍ដូចជាក្រសួងផងដែរ។
-ការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងលោកប្រធានមន្ទីររូបនេះទទួលបានដីចំនួន០៥ក្បាលដី មានលេខៈ ០១០៤០៥០៥-០៣១៥,០១០៩០៥១៣១០៨១, ១០៩០១៣១០៤២,០៩០៥១៣១០៤៣, ០១០៩០៥១៣-១៦៨៥ ដែលផ្ទុយពីអនុសាសន៍របស់សម្តេចតជោហ៊ុន សែន បានលើកឡើងថាការដោះស្រាយទំនាស់កុំឲ្យមានផល់ប្រយោជន៍ ក្នុងនោះការអនុវត្តន៍មីតិវិធីលើការសុំប្តូរប្រភេទនៃការប្រើប្រាស់ជី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណ:ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណ: របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងឺសំណង់ ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកអួត គំរាមគំហែងដល់មន្ត្រី ក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។
អស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបខិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយ ក៏នៅតែខុសបន្ទោសរហូត ដែលបណ្ដាលឲ្យមន្ត្រីស់ព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចតស៊ូទ្រាំចំពោះទង្វើទាំង របស់បុគ្គលរូបនេះលែងបានតទៅទៀត។
ហេតុដូច្នេះហើយទើបខ្ញុំបាទ-នាងខ្ញុំសម្រេចចិត្តគោរពស្នើសុំ ឯកឧត្ថម : ឧបនាយករដ្ឋមន្រ្តី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង – ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។
មន្ត្រីមន្ទីរដែលមានក្នុងបណ្តឹងនិងនៅក្រៅបណ្តឹងបានចៀសវាងប្រាប់បន្ថែមលើខ្លឹមសារបណ្តឹងនោះ ដោយគ្រាន់បញ្ជាក់ថា : កាលពីព្រឹកម៉ោង១០ថ្ងៃទី៣០ខែវិច្ឆិកា ពិតជាមានប្រជុំបន្ទាន់នៅមន្ទីរតាមការកោះហៅរបស់លោកអាង ណារឹទ្ធ មែន ។ហើយឮថា ក្រសួងនឹងចុះមកស្រាវជ្រាវ ដោះស្រាយបណ្តឹងនេះនៅសប្តាហ៍ក្រោយ ៕