ឧត្តរមានជ័យ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ បរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ ទុកជួយប្រជាពលរដ្ឋមានជម្ងឺ ដែលត្រូវការឈាមជាចាំបាច់ក្នុងការសង្រ្គោះអាយុជីវិត។ក្នុងឱកាសនោះដែរ លោក អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានបរិច្ចាគឈាម ចំនួន ២៦កំប្លោក៕ដោយ៖ភ្នំដងរែក