​ចាប់​ឃាតករ​ម្នាក់​ដែល​បានសម្លាប់​អ្នកកាសែត​មាគ៌ា​កម្ពុជា​ម្នាក់​កាលពី​ជាង​៩​ខែ​មុន

0


កំពង់ឆ្នាំង​៖​ឃាតករ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ក្រោយពី​រូប​​គេ​និង​បក្ខពួក​បានសម្លាប់​អ្នកកាសែត​ម្នាក់ កាលពី​ជាង​៩​ខែ​មុន​។​ករណី​ចាប់ខ្លួន​ឃាតរ​អស់​ល​ក្ខ័​​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​មូល​​ដ្ឋា​ន​ជនល្មើស​ស្ថិត​

ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​​DSC00800

លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត​បានអោយដឹងថា​៖​ឃាតករ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​មានឈ្មោះ យ៉​ហ ភា​ឡេង អាយុ​៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​​ដែល​បាន​ចាប់ខ្លួន​ខាងលើ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ សួន ច​ន្ទ័ អាយុ​៤៨​ឆ្នាំ ជា​ភ្នាក់ងារ​កា​​សែត​មាគ៌ា​កម្ពុជា រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយ​ជនល្មើស​ជា​ឃាតករ​។DSC00802

​​សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គី​រី​ដែល​បាន​សហការគ្នាជាមួយ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​​ធ្ងន់​ខេត្ត​ចាប់​ជន​ជា​ឃាតករ​ខាងលើនេះ​ក្នុងពេល​នាំខ្លួន​ជនល្មើស​មកកាន់​ស្នងការ​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​នៅក្នុង​ថ្ងៃកើតហេតុ​ទី​៣១ ខែមករា ឆ្នាំ​២០១៤ វរ​លា​ម៉ោង​ប្រមា​​ណ​៨​និង​៣០​នាទី​យប់ ជនរងគ្រោះ​និង​មិត្ត​ភ័​ក្រ​២​ទៅ​៣​បាននាំគ្នា​ផឹកស៊ី​នៅមុខ​ផ្ទះ ខណៈនោះ​​ក្រុម​ជនល្មើស​មាន​គ្នា​៦​នាក់​ដើរកាត់​មុខផ្ទះ បាន​លួច​គប់​ដុំថ្ម​ចូលក្នុង​វង់​ផឹក​របស់​ជនរងគ្រោះ​​ពេល​នោះបាន​ចេញមក​សួរនាំ ក៏មាន​ការឈ្លោះប្រកែក​គ្នា​ហើយក៏​ត្រូវ​ក្រុម​ជនល្មើស​ព្រួត​គ្នា​យក​ដុំ​វាយ​មកលើ​ជនរងគ្រោះ​បណ្តាលអោយមាន​របួស​យ៉ាងធ្ងDSC07299

ចំណែក​ជន​​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត និង​បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរ​​ពេទ្យ​ក្រុងភ្នំពេញ ព្រោះតែ​របួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​មន្ទីរ​​ពេទ្យ​ក្រុងភ្នំពេញ​។​ករណី​វាយ​សម្លាប់​អ្នកកាសែត​ខាងលើនេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​៖​ជន​ល្មើ​​ល​និង​បក្ខពួក​មាន​គំនុំ​ព្រោះតែ​អ្នកកាសែត​ជា​ជន​រង​ក្រោះ​ធ្លាប់បាន​ចុះផ្សាយ​បទល្មើស​ពួកគេ​ក្នុង​ទំព័រ​កាសែត​។​​

ជន​ជា​ឃាតករ​រូបនេះ​ក្រោយពី​បាន​រត់​គេចខ្លួនបាត់​ពី​មូលដ្ឋាន លោក សុទ្ធ សំអោក ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកាចាប់ខ្លួន​លេខ ៣៥,១៤​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ បង្គាប់​​អោយ​ចាប់ខ្លួន ទើប​សមត្ថកិច្ច​តាម​ប្របាញ់​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤​នេះ​។​ជនល្មើស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​១៤​ខែតុលា ឆ្នាំ​២០១៤​នេះហើយ​ដើម្បីអោយ​លោក​ចៅក្រម​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕
​ ​ ​