ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ដែលជិះម៉ូតូបង្ករភាពអនាធិបតេយ្យ នៅតាមដងផ្លូវមាត់ទន្លេ យមកដុសក្អែល នៅក្រុងក្រចេះ

0

ខេត្តក្រចេះ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានចុះឃាត់ខ្លួនក្មេងទំនើងមួយក្រុម ដែលតែងតែបើកបរម៉ូតូក្នុងល្បឿនលឿន បង្ករភាពអាធិបតេយ្យ នៅតាមដងផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ យកទៅដុសក្អែល អប់រំ ណែនាំ និងបានអនុញ្ញាតឲ្យវិលទៅកាន់លំឋានវិញ ក្រោយធ្វើកិច្ចសន្យា ដោយមានឪពុក ម្តាយ និងអាណាព្យាបាលធ្វើជាសាក្សី នៅល្ងាចថ្ងៃទី១ ធ្នូ ២០២៣នេះ។

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មានក្មេងទំនើងមួយក្រុមប្រើប្រាស់ម៉ូតូ ១១គ្រឿង បើកបរក្នុងល្បឿនលឿននៅតាមបណ្តោយផ្លូវមាត់ទន្លេ ដែលអាចបង្ករភាពអាណាធិបតេយ្យនៅលើផ្លូវសារធារណៈ ខណៈនោះ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបញ្ជាដល់កម្លាំងនគរបាលជំនាញក្រោមឱវាទ ចុះឃាត់ក្មេងទំនើងទាំងនោះ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងក្រុងក្រចេះ។

ក្រោយការឃាត់ខ្លួនក្មេងទំនើងមួយក្រុម រួមទាំងម៉ូតូ ១១គ្រឿង ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងមន្ត្រីនគរបាលជំនាញ បានអញ្ជើញឪពុក ម្តាយ និងអាណាព្យាបាល ឲ្យមកធានា និងធ្វើកិច្ចសន្យា បញ្ឈប់ការបើកបរបែបអនាធិបតេយ្យជាបន្តទៀត និងអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំឋានរៀងៗខ្លួនវិញ ៕ដោយ៖ ឡុង សំបូរ