ជនសង្ស័យ​ម្នាក់​ប៉ង​រំលោភ​កម្ម​ការ​នី​កាត់ដេរ​ត្រូវគេ​ចាប់​យកទៅ​ប្រគល់ឱ្យ​ប៉ុស្តិ៍នគរបាល​ចោមចៅ តែ​លោ​កមេ​ប៉ុស្ដិ៍​ព្យាយាម​លាក់បាំង​ព័ត៌មាន​

0

​ភ្នំពេញ ៖​ប្រជាពលរដ្ឋ​បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​ជាក​ម្មការ​នី​ម្នាក់​ប្រគល់ឱ្យ​ប៉ុស្តិ៍នគរបាល​ចោមចៅ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥​ខែ​មិនា​ឆ្នាំ​២០១៤​ដែល​ស្ថិតនៅ​បន្ទប់​ជួល​មួយកន្លែង​នៅក្នុង​ភួ​មិ​ព្រៃទារ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​នៅពេល​បានដឹង​ព័ត៌មាន​នៃ​ការឃាត់ខ្លួន​នេះ​ក្រុម​អ្នកយកព័ត៌មាន​អោយ​ស្ថាប័ន​កាសែត​និង​ទូរ​ទស្ស​ន៏​មួយក្រុម​បាន​ចុះ​ទៅយក​ព័ត៌មាន​នេះ​ក៏បាន​ទៅដល់​ប៉ុស្តិ៍​ចោមចៅ​ដែលជា​កន្លែង​ឃាត់​ជនសង្ស័យ​យកមក​សាកសួរ ពេលទៅដល់​អ្នកសារព័ត៌មាន​យើង​បាន​សួរ​ទៅ​សមត្ថកិច្ច​រកមុខ​ជនសង្ស័យ​ដើម្បី​ផ្ដិត​យក​រូបភាព តែ​ត្រូវបាន​សមត្ថកិច្ច​នៅ​ប្រចាំការ​ទីនោះ​ប្រាប់ថា ជនសង្ស័យ​ឃាត់ទុក​ក្នុង​បន្ទប់​គាត់​ខ្ចិ​ល​ចាក់សោ​អោយ​ថត​

ណាស់ ប៉ុន្តែ​អ្នកសារព័ត៌មាន​យើង​បានឃើញ​ជនសង្ស័យ​កំពុង​ពួន​នៅក្រោម​តុ​របស់​សមត្ថកិច្ច​ទៅវិញ មួយសន្ទុះ​ក្រោយមក​លោក ម៉ម ហោ មេ​ប៉ុស្ដិ៍​ចោមចៅ​បាន​ជិះ​ម៉ូតូ​មក​និង​បាន​ស្រែកថា បើកភ្លើង​ហ្វា​អី​ហ្អា ចាំង​ភ្នែក​អញ​ណាស់​… ហើយ​បាន​ស្រែកសួរ​អ្នកសារព័ត៌មាន​ថា ពួក​ហ្អែ​ង​មកពី​ខាង​ណា យប់​ស្មើ​និង​ហើយ​មិន​ដេក​មិន​ពួន​ទៀត​? ហើយ​ក្រុម​អ្នកយកព័ត៌មាន​បាន​ប្រាប់​លោក​មេ​ប៉ុស្ដិ៍​នោះ​ថា មកពី​ស្ថាប័ន​ទូរទស្សន​

ផ្សេងៗ ហើយ​ខណៈនោះ​លោក​មេ​ប៉ុស្ដិ៍​ដែល​អាង​ខ្លួន​មានអំណាច​បាន​ស្រែក​ដេញ​អ្នកយកព័ត៌មាន​ថា គ្មាន​ការអនុញាត​មិន​អោយចូល​កន្លែង​របស់​គាត់​ទេ ថែមទាំង​អ្នកសារព័ត៌មាន​ឈរ​នៅ​ខាងក្រៅ​សោះ​មិនបាន​ចូលទៅក្នុង​ប៉ុស្ដិ៍​របស់គាត់ ហើយ​ទំរាំ​តែ​សុំ​ការសហការ​ផ្ដល់ព័ត៌មាន​គ្រាន់តែ​រឿង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក៏​លោក​មេ​ប៉ុស្ដិ៍​នេះ​ប្រើពាក្យ​គំរោះគំរើយ ហាក់បីដូច​ជាមាន​អ្វី​លាក់បាំង​និង​រឿង​ខាងលើនេះ​? ​

អ្នកយកព័ត៌មាន​មិនបាន​ដឹង​ច្បាស់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ទេ​ប៉ុន្តែ​បើតាម​សាក្សី​ដែល​ត្រូវជា​ប្អូន​របស់​ម្ចាស់​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ឡើងទៅ​បន្ទប់​លេខ​៣៤​ជាន់​ទី​២​ក្នុង​បំណង​ចូលចាប់​ទៅ​រំលោភ​នារី​កម្ម​ការី​ដែល​គេង​នៅក្នុង​បន្ទប់​នោះ​។​ប៉ុន្តែ​ដោយសារតែ​នារី​នោះ​ដឹងខ្លួន​ទាន់​ក៏​រត់​ចេញមក​ខាងក្រៅ​បន្ទប់​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​នៅ​ទីនោះ​ហើយក៏​

នាំគ្នា​ចាប់បាន​ជនសង្ស័យ​យកទៅឱ្យ​ប៉ូលីស​ប៉ុ​ស្តិ៏​នគរ​ចោមចៅ​ទាំងយប់​។​ ​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទាំងយប់​ហើយ​ជនសង្ស័យ​ក៏ត្រូវ​ឃុំខ្លួន​នៅ​ទីនោះ​ផងដែរ​៕ ​Image1 Image2