មន្ត្រី​ច្រក​ត្រពាំង​ផ្លុ​ង​៥២​នាក់​ទទួលបាន​វិញ្ញាបនបត្រ​ពី​ក្រសួងទេសចរណ៍​

0


​ត្បូងឃ្មុំ​៖ ក្រសួងទេសចរណ៍ បាន​ពង្រឹង​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ផ្នែក «​បដិសណ្ឋារកិច្ច និង​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​» តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ចំនួន​២​ថ្ងៃ ហើយ​ឈាន​ផ្តល់​វិញ្ញាបនបត្រ​ដល់​មន្ត្រី​ចំនួន​៥២​នាក់ នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤

ដែល​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​មួយ​នេះ ។​

DSC02380
​ ​ឯកឧត្តម ព្រំ ឌុ​ច​បូរ៉ា​នឿន តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា ក្រោយពី​អស់លោក លោកស្រី បានបញ្ចប់​ការសិក្សា​នេះ​ទៅ សូម​ឲ្យ​អស់លោក​ត្រូវធ្វើ​យ៉ាងណា​ត្រងត្រាប់ រិះរក​វិធី​ដែល​ល្អៗ គួបផ្សំ​និង​ឯកសារ​ជាក់ស្តែង ដែល​យើង​បាន​ឆ្លងកាត់​កន្លងមក យកមក​ប្រៀបធៀប​គ្នា​តើ​វា​មាន​ចំណុច​ប្រឈម​ត្រង់​កន្លែង​ណាខ្លះ មានការ​លំបាក​កន្លែង​ណាខ្លះ វា​សំខាន់​ស្ថិតនៅលើ​អស់លោក លោកស្រី ដែលជា​សមត្ថកិច្ច​នៅ​ច្រក​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​យកចិត្ត​ទុកដាក់ ពិសេស​មាន​ឆ​ន្ទះ​ក្នុងការ​អនុវត្ត​នូវ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ។DSC02377

សំខាន់​នៅលើ​អារម្មណ៍ នៅលើ​ពាក្យសំដី អត្ត​ច​រិ​ក នៅលើ​កាយវិការ​ផ្សេងៗ ត្រូវតែ​យកមកអនុវត្ត​ផ្ទាល់​សម្រាប់​បន្ត​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​យើង ។​​ ​ឯកឧត្តម ហោ សារុន អនុ​រដ្ឋលេខា​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈ​ក​ម្មា​អន្តរក្រសួង បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​មុខជំនាញ​រយៈពេល​២​ថ្ងៃនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើ​បដិសណ្ឋារកិច្ច និង​សេវាកម្ម​ភ្ញៀវទេសចរ សេវាកម្ម​ទំនាក់ទំនង​ប្រកបដោយ​ទឹកមុខ​ញញឹម រួសរាយ​រាក់ទាក់

ការធ្វើ​គារវកិច្ច​គន្លឹះ​សំខាន់​ដើម្បី​ធ្វើជា​ម្ចាស់​សេវាកម្ម លក្ខណៈ​ធ្វើ​ឲ្យ​ភ្ញៀវ​ចាប់​អរ​ម្មណ៍ បែបបទ​នៃ​ការ​សម្អិតសម្អាង​កាយ ការរៀបចំ​ខ្លួន​ជាម​ន្ត្រី​សមត្ថកិច្ច​បម្រើ​ការងារ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ដែលជា​មន្ត្រី​ជួរមុខ​ក្នុង​ការធ្វើ​បដិសណ្ឋារកិច្ច​ផ្ទាល់​ជាមួយ​គណៈប្រតិភូ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​ទៅទៀត​ចេះ​យល់ដឹង​បន្ថែម​ពី​គន្លឹះ​សំខាន់ៗ​នៃ​សេវាកម្ម ដែលជា​ការចាំបាច់​ក្នុងការ​អនុវត្ត​ប្រើប្រាស់​ការងារ​ប្រចាំថ្ងៃ​នៅតាម​អង្គភាព​របស់ខ្លួន​នៅ​ច្រកទ្វារ​នេះ ។​DSC02378 (1)

​ ​ឯកឧត្តម បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៤​នេះ យើង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​២.៨៨៨.៦៧០​នាក់ ក្នុង​កំណើន​៤,២% បើ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៣ ។DSC02379

យើង​រំពឹងគិតថា ក្នុង​ឆ្នាំ​២០១៤ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​៤,៦​លាន​នាក់ ក្នុង​កំណើន​ពី ៧% ទៅ​៨% ឆ្នាំ​២០១៥​ប្រមាណ​៥​លាន​នាក់ និង​ឆ្នាំ​២០២០ ប្រមាណ​ពី ៧,៥​លាន ទៅ​៨​លាន​នាក់ ជាមួយនឹង​ឧិ​កាស​ការងារ​ដោយផ្ទាល់​ប្រមាណ ៨០០.០០០​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​ទៀត ៕
​សាន វិ​ឡែ​ម ១៥.១០.២០១៤