.ខេត្តព្រះសីហនុៈប្រជាពលរដ្ឋចំនូនប្រមាណ១០០គ្រូសារនៅឃុំកែវផុសបានសម្តែងនៅភាពមិនសប្បាយចិត្តជាខ្លាំងចំពោះលោកឧកញ៉ាដ៍មានឥទ្ធិពលម្នាក់ក្នុងតំបន់កែវផុសដែលបានលូកដៃជ្រៀតជ្រែកចូលក្នុងផ្លូវតុលាកាក្នុងគោលបំនណង់អន្តរាគមន៍ជូយដល់ជនជាប់សង្ស័យចំនូន២នាក់ដែលកំពង់
ត្រូវបានប្រជាពលរដ្ឋប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ពន្ធ័រំលោភបំពានដីស្របច្បាប់តំនៅបន់កែវផុស។
លោកអ៊ុំគីមសារុនអាយុ៥៥ឆ្នាំជាប្រជាពលរដ្ឋរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋចំនូនប្រមាណ១០០គ្រូសារខាងលើនៅចំពោះមុខក្រុមអ្នកយកពត៏មាន(កាសែតនិងទូរទស្សន៍)កាលពីរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៤បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាជនដែលសង្ស័យដែលប្រជាពលរដ្ឋប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុឲ្យជូយរកយុត្តិធម៏ពាក់ពន្ធ័រំលោភដីធ្លីខាងលើនោះមានឈ្មោះទី១ហ៊ឹមវណ្ណៈភទេប្រុសអាយុ៤៨ឆ្នាំទី២ឈ្មោះសាន់សាត.ភេទប្រុស។
.លោកអ៊ុំគីមសារុនបានបន្តទៀតថាដីតំបន់ខាងលើនេះពូកគាត់បានកាន់កាប់រយៈពេលជិត២០ឆ្នាំមកហើយព្រមទាំងមានការទទូលស្គាល់ពីរអជ្ញាធរមូលដ្ឋា្ននយ៉ាងច្បាស់លាស់ផងដែរដោយប្រកបមុខរបរធ្វើស្រែចំការជាប្រចាំ។ដោយឡែកសំរាប់ជនឈ្មោះហ៊ឹមវណ្ណៈនិងឈ្មោះសាន់សាតរូមនិងបក្ខពូកមួយចំនូនទៀតពូកគេមិនដែលមានដីនៅតំបន់នេះសូម្បីតែបន្តិចក៍គ្មានដែរប៉ុន្តែរបែរជាពូកគេហានមករំលោភបំពានប្រើអំពើរហឹង្សាទៅលើប្រជាពលរដ្ឋ
កាន់កាប់សុចរិតរូចហើយធ្វើការលក់ដូរយ៉ាងអានាធិបតេយ្យគឺយកដីនោះទៅលក់ឲ្យមន្ត្រីយោធាឈ្មោះអ៊ុចសារុន.យ៉ាងរលូនដោយគេមិនដឹងថាលោកអ៊ុចសារុន.រូបនោះគាត់ទិញដីពីរក្រុមជនខិលខូចខាងលើសំអាងលើអ្វីនោះទេទើបបានហានចំណាយលុយដ៍ច្រើនទិញដីមិនស្របច្បាប់បែបនេះហើយជនឈ្មោះហ៊ឹមវណ្ណៈនេះរូមនិងបក្ខពូករបស់គេកាលពីអំឡុងឆ្នាំ២០០៦កន្លងទៅធ្លាប់ត្រូវបានប្រជាពលរដ្ឋប្តឹងពីបទប្លន់ដីនៅចំណុចខាងលើនេះទៅ
តុលាការខេត្តកោះកុងម្តងរូចម្តងមកហើយព្រមទាំងត្រូវបានតុលាការខេត្តកោះកុងចេញដីការបង្គាប់ឲ្យនាំខ្លូនយកទៅដាក់គុកផងដែរប៉ុន្តែរជននោះបានរត់គេចខ្លូនរហូតដោយសារតែមានលោកឧកញ៉ាដ៍មានឥទ្ធិពលនៅតំបន់កែវផុសម្នាក់ចេញមុខធ្វើអន្តរាគមន៍។ហើយសំរាប់ការប្តឹងផ្តល់នាពេលថ្មីនេះក៍ស្រាប់តែលេចមុខលោកឧកញ៉ាដ៍ដែលចេញមុខធ្វើអន្តរាគមន៍យ៉ាងពេញទំហឹងចូលក្នុងប្រពន្ធ័តុលាការជាហេតុធ្វើឲ្យការអនុវត្តន៍ច្បាប់របស់មន្ត្រីសាលាដំបូងខេត្តព្រះសីហនុជូបការលំបាកគ្រប់ជំហានបើទោះជាតុលាការរកឃើញទោសកំហុស
ជនជាប់សង្ស័យទាំង២នាក់នោះរូចហើយក៍ដោយប៉ុន្តែរការដាក់ទោសទណ្ឌ័មិនអាចធ្វើទៅរូចឡើយ។ជុំវិញបញ្ហារនេះប្រជាពលរដ្ឋរងគ្រោះទាំងអស់បានធ្វើសំណូមពរទៅដល់លោកឧកញ៉ាដែលមានឥទ្ធិពលខាងលើសូមឲ្យបញ្ឈប់នៅវប្បធម៏អន្តរាគមន៍ជូយដល់ជនខិលខូចទាំង២នាក់បែបបំពានច្បាប់តទៅទៀតដើម្បីទុកកិច្ចការនេះឲ្យតុលាការអនុវត្តន៍តាមនិតីវិធីនែច្បាប់។ប៉ុន្តែរបើលោកឧកញ៉ាម្នាក់នេះនៅតែបន្តសកម្មភាពអន្តរាគមន៍ជួយដល់ជនខិលខូចតទៀតប្រជាពលរដ្ឋនិងនាំគ្នាទៅធ្វើការតវ៉ាដល់មុខផ្ទះលោកឧកញ៉ានោះម្តងហើយ។
ប៉ុន្តែរបើទោះជាយ៉ាងណាក៍ដោយក្រុមប្រជាពលរដ្ឋរងគ្រោះទាំអស់មានក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅទៅលើចំណាត់ការតាមនិតីវិធីនែច្បាប់របស់សាលាដំបូងខេត្តព្រះសីហនុពីព្រោះថាកន្លងមកសាលាងំបូងតែងតែរកភាពយុត្តីធម៌ដល់ជនក្រីក្រស្លូតត្រង់ជានិច្ច។រងគ្រោះទាំងអស់បានបញ្ជាក់ថាពូកគាត់និងដាក់ពាក្យបណ្តឹងបន្ថែមទៀតចូលទៅអង្គភាពប្រឆាំងអំពើពុករលូយឲ្យបានជ្រាបនិងមានវិធានការជូយដល់ពូកគាត់ទាំងអស់គ្នាហើយសំរាប់លោកឧកញ៉ាម្នាក់ដែលតែងតែចេញមុខជូយដល់ជនខិលខូចនោះបើនៅតែបន្តធ្វើអន្តរាគមន៍ទាំងបំពានច្បាប់តទៅទៀតក៍អាចប្រឈរមុខក្នុងបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលូយផងដែរ៕