ឧត្តរមានជ័យ)រថយន្តកាមរីដឹកឈើក្រញូងមួយគ្រឿងត្រូវបានកម្លាំងចំរុះរួមមានខណ្ឌរដ្ធបាលព្រៃឈើខេត្ត សង្កាត់រដ្ធបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែងនិងប៉ូលិសចារកិច្ចនិងកំលាំងភូមិភាគ។ហេតុការកម្លាំងចំរុះចាប់បង្ក្រាបរថយន្តដឹកឈើក្រញូងនោះ បាន
កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៤នៅចំណុចភូមិថ្នល់បំបែក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកគួន រ៉ាឌីមន្ត្រីខណ្ឌរដ្ធបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលដែលឈានទៅចាប់បង្ក្រាបរថយន្តដឹកឈើក្រញូងនោះកំពុងលើកឈើក្រញូងដាក់លើរថយន្តនៅពេលនោះ មានបន្តាញយើងរាយការណ៍ ប្រាប់ថារថយន្តដឹកឈើក្រញូងបំរុងចេញទៅ
ខេត្តសៀមរាបនៅពេលនោះកម្លាំងចំរុះយើងបានទៅស្ទាក់ចាប់តែម្តង ហើយនៅពេលបច្ចុប្បន្នរថយន្តនឹងឈើក្រញូងចំនួន២៧ដុំត្រូវបានបញ្ជូនទៅខណ្ឌរដ្ធបាលព្រៃឈើខេត្តឧត្តរមានជ័យ រក្សាទុកនឹងស្រាវជ្រាវរកម្ចាស់តាមក្រោយដើម្បីចាត់ការទៅតាមផ្លូវច្បាប់(៕