​ការប្រមូលទិញ​ឈើ​ប្រណីត ខុសច្បាប់ កំពុង​ត្រូវប៉ាន់ នៅក្នុង​ខេត្តក្រចេះ ដូច​ហែរ​កឋិន​

0

ខេត្តក្រចេះ​៖ មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មរ​គ្រែ កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ បានធ្វើ​ការចាប់​រឹបអូស​ឈើ​ប្រណីត​ប្រវែង​២​ម៉ែត្រ​ជិត​៣០​កំណាត់ ស្មើ​និង​ជិត​៣​ម៉ែត្រគូប នៅ​ស្ថិតនៅ​ចំណុច​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​

ខ្សា ដើម្បី​បន្តរ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។0000
គួរ​បញ្ជាក់ថា ឈើប្រណិត​នៅសល់​ប្រមាណ​ជិត​៣០​កំណាត់​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប បាន ខណៈដែល​ក្រុម​ឈ្មួញ បាន​ទម្លាក់​ចេញ​ទូក ត្រៀម​ដឹក​បន្ត តាម​រថយន្ត ឆ្ពោះទៅ​លក់​នៅ ស្រុក​ដំបែរ ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​ឲ្យ​មេ​ឈ្មួញ ឈ្មោះ ឆាយ ជ្រាយ ដែល​កំពុងតែ​បើកទ្វារ ឃ្លាំង​ចាំ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាង អនាធិបតេយ្យ នេះ​ក៏​ដោយសារតែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បើកភ្លើង​ខៀវ ជាមួយគ្នានេះ​ក្រុម​ឈ្មួញ​ដទៃទៀត​ក៏​កំពុង​សម្រុក​ដឹកឈើ​ចេញពី​ខេត្តក្រចេះ​សំដៅទៅ​ទីនោះ​ដូច​គេ​ហែ​កឋិន​ភាគ ទាំងយប់​ទាំង​ថ្ងៃ ។​

សកម្មភាព​នៃ​ការដឹក​ជ​ញ្ចូ​ន ឈើ​ប្រណីត​ចេញពី​ខេត្តក្រចេះ​ទៅកាន់​ស្រុក​ដំបែរ គេ​សង្កេត ឃើញ​ក្រុម​ឈ្មួញ​ក្នុង​ខេត្តក្រចេះ បាននិងកំពុង​ធ្វើ​សម្មភាព​ដឹកជញ្ជូន តាម​រថយន្ត​សេរី​ទំនើបៗ ទាំងថ្ងៃទាំងយប់ ដោយ​ពុំមាន​ការទប់ស្កាត់​ពី​សំណាក់ មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះឡើយ​។​

ហើយ​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​ត្រូវបាន​គេ​ដឹងថា លោក ឆាយ ជ្រាយ ជា​អ្នក​បាន​ចេញមុខ មក​ចរចា​រត់ការ​ជាមួយ​សមត្ថកិច្ច​តាមផ្លូវ ដោយ​ប្រើប្រាស់​ទឹកប្រាក់​ដាក់​មន្ត្រី​មួយចំនួន​ឲ្យ​ជួយ​បិទ​ភ្នែក និង​បើកផ្លូវ​ឲ្យ​ក្រុម​ឈ្មួញ បន្តរ​ធ្វើ​ដឹកឈើ​ជញ្ជូន​ចេញពី​ខេត្តក្រចេះ​ទៅ កាន់​ស្រុក​ដំបែរ​ដើម្បី​ពួកគេ​បានទទួល​ទិញ​ឲ្យ​រលូន​។​

ការប្រមូលទិញ​ឈើ​របស់​ឈ្មួញ​ឈ្មោះ ឆាយ ជ្រាយ និង​ឈ្មោះ​ប៉េង គី បានធ្វើ​ឲ្យ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញពី​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ ឆ្ពោះទៅ​ស្រុក​ដំបែរ​បច្ចុប្បន្ននេះ​បាន​កំពុង ដំណើរការ​ទៅដោយ​រលូន ហើយ​សព្វ​ប៉ុន្មាន​ថ្ងៃនេះ ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ គឺ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព​ដែល​បាន​កំរើក​ឡើងវិញ​ខុស​ប្រក្រតី​ទៅកាន់​ឃ្លាំង​មេ​ឈ្មួញ ឈ្មោះ ឆាយ ជ្រាយ ប្រការនេះ​បានធ្វើ​ឲ្យ​គេ​មើលឃើញថា​សមត្ថកិច្ច​ជំនាញ​កំពុងតែ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ៕