មីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥ ថ្ងៃកំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា០២ ធ្នូ ១៩៧៨- ០២ ធ្នូ ២០២៣

0

ស្វាយរៀ៖ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៤ ទិវាកំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨/០២ ធ្នូ ២០២៣) នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាសភាពព្រះសង្ឈ និងសមាជិកសមាជិការអញ្ជេីញចូលរួមចំនួន៩៣២ អង្គ/នាក់ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ។

អត្ថន័យដ៏ជ្រាលជ្រៅនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕គឹមសេង