កំពង់ធំ÷ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣
លោក សាយ គឹមឡម ប្រធានចលនារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៥(០២ ធ្នូ ១៩៧៨-០២ធ្នូ ២០២៣)ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅស្រុកស្ទោង ដែលមានភ្ញៀវកិត្តិយសសមាជិក សមាជិកា អញ្ជើញចូលរួមប្រមាណ៧៧៧នាក់។
ជាការស្វាគមន៍ដល់ភ្ញៀវកិត្តិយស និងសមាជិកសមាជិកាដែលអញ្ជើញចូលរួមនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានអាននូវសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជា ជូនអង្គពិធីបានបានជ្រាបនូវខ្លឹមសារនិងអត្ថន័យដ៏ជ្រៀលជ្រៅបំផុតដែលសម្ដេចផ្ញើជូនសមាជិក សមាជិកាទាំងអស់នៅក្នុងទិវាដ៏មហោឡារិក និងវិសេសវិសាលនេះ។
ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានបញ្ជាក់បន្ថែមថា ស្មារតី ០២ ធ្នូ ១៩៧៨ បាននាំឲ្យមាននូវ ទិវាជ័យជំនះ៧មករា ជាប្រវត្តិសាស្រ្ត លើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំឲ្យមានអ្វីៗគ្រប់បែបយ៉ាង ជាពិសេស ការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ និងសុខសន្តិភាព ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបាន ធ្វើពលិកម្មគ្រប់យ៉ាងជូនជាតិមាតុភូមិក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យក៏ដូចជាការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧នេះផងដែរ។
លើសពីនេះលោក សាយ គឹមឡម បានអំពាវនាវដល់សមាជិកសមាជិកា ភ្ញៀវកិត្តិយសទាំងអស់ សូមបន្តផ្សព្វផ្សាយនិងរំលឹកដឹងគុណនូវស្មារតី០២ ធ្នូ ជាអមតៈ ព្រោះស្មារតី០២ធ្នូ និងទិវាជ័យជំនះ៧មករា បានធ្វើឲ្យ របបអាវខ្មៅឃោរឃៅរយង់ឃ្នង ដែលកាប់សម្លាប់រង្គាលប្រជាពលរដ្ឋខ្លួនឯង និងមនុស្សជាតិឲ្យដួលរលំ ផុតរលត់ពីទឹកដីកម្ពុជានិងបាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិសារជាថ្មី។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម ក៏បានអំពាវនាវដល់យុវជន អ្នកសិក្សាជំនាន់ក្រោយ ក៏ដូចជាសមាជិកសមាជិកា ត្រូវលើកកម្ពស់ស្មារតីជាតិនិយម សាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការចូលរួមថែរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេសជាតិក៏ដូចជា អនុវត្តនូវកិច្ចការរបស់គណបក្សនិងរណសិរ្ស ពិសេស ការចូលរួមយ៉ាងសកម្មក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងងាយរងហានិភ័យ ឲ្យបានសុក្រឹតត្រឹមត្រូវជាក់ស្ដែង ក្នុងការឆ្លើយតបតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាចុងបញ្ចប់ លោកក៏បានអំពាវនាវ ដល់យុវជនសមាជិកសមាជិកាទាំងអស់ សូមមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ស្មារតី ០២ធ្នូ ឲ្យបាននូវស្ថិតស្ថេរជាអមតៈ។ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទលោក ឆុន ឆេងក្រឹម-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប