ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សង្ឃឹមថា ក្រោយពេលទទួលបានប្រាក់គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលហើយ សូមបងប្អូនយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន.!

0

ខេត្តព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សង្ឃឹមថា ក្រោយពេលទទួលបានប្រាក់គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលហើយ បងប្អូនយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍ និងចំគោលដៅ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ លើកឡើងបែបនេះ កាលពីរសៀលថ្ងៃសៅរ៍ ទី២ ម្សិលមិញ ក្នុងពិធីបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនយោធិនចូលសោធននិវត្តន៍ ចំនួន ៩៥រូប និងគ្រួសារយោធិនពលី គ្រួសារយោធិនពលីមរណៈ បង្ករស្លាប់ និងបាត់ខ្លួន ចំនួន ២៤គ្រួសារ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទៅតាមផែនការ ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកឡើងថា ដើម្បីឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងការយកចិត្តិទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែគិតគូ ពីសុខទុក្ខរបស់កងទ័ពជានិច្ច ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតបាននូវភាពស្និទ្ធស្នាល និងកាន់តែមានភាពកក់ក្ដៅថែមទៀត ទាំងស្មារតី សម្ភារៈ ថវិកា ចំពោះក្រុមគ្រួសារយោធិនពលី មរណៈ យោធិនពិការ សោធននិវត្តន៍ អតីតយុទ្ធជន ក៏ដូចជាគោលនយោបាយ សម្ភារៈ ថវិកាយ៉ាងសន្ធឹកសន្ធាប់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដល់អាយុកាលចូលសោធននិវត្តន៍ ត្រូវផ្ទេរជីវភាពបើកបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតអស់មួយជីវិត ៕ សួន លីណា