ប៉ោយប៉ែត៖គណះបក្សសង្គ្រោះជាតិនិងមន្ត្រីគណះបក្សប្រជាជនឈ្លោះប្រកែកគ្នារឿងលើកស្លាកគណះបក្សរបស់ខ្លួននៅចំទីតាំងតែមួយ បង្កអោយមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៏និងប្រជាពលរដ្ឋរាប់រយអ្នកហើយឈានទៅដល់ការស្ទះចរាចាជាង១ម៉ោងនៅកន្លែងកើតហេតុទៀតផង ។
សូមបញ្ជាក់ដែលថា ការឈ្លោះប្រកែកគ្នារឿងលើកស្លាកយីហោគណះបក្សរបស់ខ្លួននោះ គឺកើតមាននៅក្នុងម៉ោង៨ ៤៥នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្លូវសុខភាព ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែល
មានសកម្មជនរបស់គណះបក្សសង្គ្រោះជាតិម្នាក់ បានទៅលើកស្លាកគណះបក្សលើប្រពន្ធលូបង្ហូទឹកហើយក៏ត្រូវអាជ្ញាធរសង្កាត់និងក្រុងប៉ែកខាងគណះបក្សប្រជាជនកម្ពុជា នាំគ្នាទៅទប់ស្កាត់ទើបកើតរឿងឈ្លោះប្រកែកគ្នាតែម្តងទៅ ។
នៅកន្លែងកើតហេតុខាងលើនោះ គេបានសង្គេតឃើញសកម្មជនគណះបក្សសង្គ្រោះជាតិ ម្នាក់ឈ្មោះចៅ វាសនា មានមុខងារជារងី១ចៅសង្កាត់ប៉ោយប៉ែត បានស្រែកឡូឡា នៅចំពោះមុខមហាជនដោយចោទទៅលើរូបលោក នុតលី ជាចៅសង្កាត់ប៉ោយប៉ែត និងបក្សពួករបស់ខ្លួនដែលជាមន្ត្រីរបស់គណះបក្សប្រជាជនថា ចុះហេតុអីគណះបក្សប្រជាជនលើកស្លាករបស់ខ្លួនបានដោយយ៉ាងងាយស្រួលលើចំណុចលូបង្ហូទឹកសាធារណះ
ហេតុដូចម្តេចបានជាគណះបក្សសង្គ្រោះជាតិលើកស្លាករបស់ខ្លួននៅចំណុចកើតហេតុនោះមិនបាន លោកចៅវាសនាបានបញ្ជាក់ទៀតថា កាលពីលើកមុនខ្លួនបានដាក់ស្លាកគណះបក្សនៅទីនោះដែរ ហើយក៏ត្រូវខ្យល់វាយរលំដួលពេលនេះគាត់មកលើស្លាករបស់គាត់ឡើងវិញហេតុអ្វីបានជាអស់លោកខាងណះបក្សប្រជាជនមិនអោយលើកយ៉ាងដូចឆ្នេះទៅវិញ វាជារឿងអយុត្តិធម៏សម្រាប់គណះបក្សសង្គ្រោះជាតិខ្លាំងណាស់។
លោកនុតលី ចៅសង្កាត់ប៉ោយប៉ែត និងជាសកម្មជនរបស់គណះបក្សប្រជាជនកម្ពុជា បានលើកឡើងថា មិនមែនលោកហាមឃាត់មិនអោយគណះបក្សសង្គ្រោះជាតិលើកស្លាក
របស់ខ្លួននោះទេ តែវាចំលូបង្ហូទឹកសាធារណះលោកបានសំណូមពរ អោយឈ្មោះចៅវាសនាសកម្មជនរបស់គណះបក្សសង្គ្រោះជាតិ ដាក់ស្លាកយីហោរបស់ខ្លួនងាកចេញពីប្រពន្ធលូទឹក ជះវាងថ្ងៃក្រោយមានការស្ទះលូទឹកអាជ្ញាធរត្រូវប្រើប្រាស់គ្រឿងចាក់ដើម្បីកាយប្រពន្ធលូទឹក
ខ្លាចប៉ះទៅលើស្លាកយីហោគណះបក្សសង្គ្រោះជាតិ បណ្តាលអោយមានការប្តឹងផ្តល់គ្នាទៅ
វិញទៅមកជាមិនខាន ទើបលោកមិនអនុញ្ញាតិអោយគណះបក្សណាក៏ដោយយកស្លាកយី
ហោរបស់ខ្លួនមកដាក់លើប្រពន្ធ័លូទឹកនោះទេ ការជជែកគ្នានោះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ
ដោយសារតែភាគីខាងបក្សសង្គ្រោះជាតិយល់ព្រមរកទីតាំងថ្មី ដាក់ស្លាករបស់ខ្លួននាពេល
ខាងមុខនេះ៕