ក្រុងប៉ោយប៉ែត៖កាស៊ីណូធំៗចំនួន៣ និងច្រកត្រួតពិនិត្យរបស់ប៉ូលិសអន្តោរប្រវេស និងគយរដ្ឋាកចំនួន២កន្លែងទៀត កំពុងប្រឈមនិងការរុះរើចេញដើម្បីស្ថាបនាផ្លូវដែក ដែលត្រូវត៏ភ្ជាប់ពីកម្ពុជាទៅថៃនាពេលដ៏ខ្លីខាងមុខនេះ តាមគម្រោងអនុវត្តផ្ទាល់ពីភាគីថៃដែលបានគ្រោងចំណាយថវិការ
ចំនួន២៩លាន៥សែនបាត ក្នុងគោលបំណងត៏ភ្ជាប់ផ្លូវរថភ្លើងជាលក្ខណះអាស៊ាន នាពេល
ខាងមុខនេះ។
សូមបញ្ជាក់ដែលថា ស្ពានផ្លូវរថយន្តភ្លើងដែលមានប្រវែង៤៥ម៉ែត្រ ស្ថិតនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមជាមួយនិងស្រុកអារញ្ញប្រថេប ខេត្តស្រះកែវ ប្រទេសថៃ ហើយត្រូវបើកការដ្ឋានសងសាង់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្នុងទឹកដីកម្ពុជាតែម្តង ក្រោមហិរញ្ញបទានពីរាជរដ្ឋាភិបាលថៃ ដូចមានចំនួនទឹកប្រាក់ខាងលើនោះ ។
គួរំលឹកដែលថា មានក្រុមគណះកម្មការចម្រុះចំនួន១១នាក់ដែលបានបង្កើតរួចហើយ សម្រាប់សម្របសម្រួលការងារកសាងផ្លូវរថភ្លើង និងស្ពានដែកខាងលើនោះ កាលពីថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៤ ដែលមានលោក អ៊ួន សុង អនុរដ្ឋលេខាធិការសាធារណះការនិងដឹកជញ្ជូន ជាប្រធានក្នុងការដឹកនាំក្រុមគណះកម្មការទាំង១១នាក់នេះ ដើម្បីសម្របសម្រួលនិងដំណើរការល្អលើផ្លូវរថភ្លើងដែលកំពុងកសាងនិងស្ថាបនា ពីក្រុងប៉ោយប៉ែតរហូតទៅដល់ការតភ្ជាប់ជាមួយនិងប្រទេសថៃនោះ ដើម្បីអោយការងារដំណើរការល្អនិងមានប្រសិទ្ធភាពខ្ពស់ ។
លោកលីបូរិន្ទ ប្រធាននាយកដ្ឋានផ្លូវដែកបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៤ខណះដែលលោកមកពិនិត្យស្ពានរថភ្លើងនិងពិនិត្យការដោះមីនពីសមត្ថកិច្ចថៃ ដែលកំពុងដំណើរការរាវមីននៅចំណុចស្ពានដែក នៅក្នុងដីថៃនិងកម្ពុជា បានអោដឹងថា នៅព្រឹកថ្ងៃទី១៦ខែឆ្នាំដ៏ដែលវេលាម៉ោង៩ព្រឹក គឺមានក្រុមការងារចម្រុះចំនួន៧ប្រទេស ក្នុងនោះរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា សាំខ្វាពួរ វៀតណាម ថៃ ម៉ាឡេស្យ៉ា និងស្មៀនរបស់អាស៊ានចំនួន២រូបទៀត បានមកដល់កម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីពិនិត្យផ្លូវរថភ្លើង
ក្នុងចំងាយ៦គីឡូម៉ែត្រចាប់ពីតំបន់ ស្ទឹងបត់ ក្រុងប៉ោយប៉ែត ទៅដល់ស្ពានរថភ្លើងដែលត្រូវ
ស្ថាបនានាពេលខាងមុខនេះ រួចបន្តចេញពីកម្ពុជាពិនិត្យផ្លូវដែកដែលតភ្ជាប់ពីស្ពានដែកកម្ពុជា ក្នុងចំងាយ៦គីឡូម៉ែត្រ ពីព្រំដែនកម្ពុជាថៃ ទៅស្រុកអារញ្ញប្រថេប ខេត្តស្រះកែវ លោកលីបូរិន្ទបានបន្តទៀតថា មានការស៊ីណូចំនួន៣ ដែលកំពុងប្រឈមនិងការរុះរើនាពេលដ៏ខ្លូខាងមុខនេះ ក្នុងនោះរួមមានកាស៊ីណូ ហ្គោដិនក្រោន កាស៊ីណូប៉ោយប៉ែរីសត កាស៊ីណូ ត្រូពីកាណា
រួមទាំងប៉ុស្តិ៏យាមរបស់ប៉ូលិសអន្តោរប្រវេសនិងគយរដ្ឋាកមួយកន្លែងទៀតផង លោកបានបន្តទៀតថា ការប៉ះពាល់ទាំងអស់នេះ គឺម្ចាស់ទីតាំងនិងក្រុមគណះកម្មការ បាន
សម្រេចឯកភាពគ្នារួចហើយ ក្នុងការចូលរួមសម្របសម្រួលអោយការងារកសាងផ្លូវរថភ្លើង
និងស្ពានដែក ដំណើរកាទៅបានល្អនាពេលខាងមុខនេះ ៕