សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ពាក់ព័ន្ធក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាទ យ៉ាងសកម្មនៅក្នុងក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖កម្លាំងកងរាជវុធហត្ថក្រុងព្រះសីហនុសហការណ៏ជាមួយកងរាជអាវុធហ្ថតស្រុកព្រៃនប់នារសៀលថ្ងៃទី០៣ខែធ្នូឆ្នាំ ២០២៣ បានធ្វើការចាប់ ខ្លួនមនុស្សចំនួន០៦នាក់ក្នុងបទល្មើសជាក់ស្តែង ខណៈពួកគេបាន ក្លែងធ្វើជាសង្ឃដើរបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ ដែលបានបង្ករ ផលប៉ះ ពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធ សាសនា។

លោកវរៈសេនីយ៍ត្រី  អ៊ុក ពិសិទ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នឹងសម្របសម្រួល នីតិវិធីច្បាប់ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានក្រុង ព្រះសីហនុ នឹង ស្រុកព្រែនប់ ដឹកនាំដោយរូបលោកផ្ទាល់បានចុះស្រាវជ្រាវ នឹងឃាត់ជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធករណីសង្ឃក្លែងក្លាយ ដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម បង្កអោយ ប៉ះពាល់ ព្រះពុទ្ធ។

លោកវីរៈសេនីយ៍ត្រីបានបញ្ជាក់បន្ថែមថាជនសង្ស័យទាំង ០៦ នាក់កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាក សួរ អនុវត្តគតិវិធីបន្ត៕

នាគសមុទ្រ