បុរសម្នាក់មានជំងឺលើសឈាម ស្ថិតក្នុងភាពធ្ងន់ធ្ងរត្រូវបានក្រុមការងារ GTVCដឹកតាម អូប័រពេទ្យល្បឿនលឿនមកកាន់មន្ទីរពេទ្យសង្រ្គោះទាន់ពេល

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ ជលយាន ខេត្តព្រះសីហនុនាយប់ថ្ងៃទី០៣ខែធ្នូ ឆ្នាំ ២០២៣នេះ បានបញ្ចួនក្រុមការងារសង្គ្រោះ GTVCនិងអូប័រពេទ្យល្បឿនលឿន ដឹកបុរស ម្នាក់ នៅកោះរ៉ុង មានជំងឺលើសឈាម ស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ ពីដែនដីក្រុងកោះរ៉ុង មកកាន់ មន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីជួយសង្គ្រោះបន្ទាន់។

. លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា អ្នកជំងឺ មានឈ្មោះ ផល សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ក្រុមគ្រូពេទ្យបង្អែកខេត្ត ព្រះសីហនុបានឲ្យ ដឹងថា បុរសរងគ្រោះដែលមានជំងឺលើសឈាមខាងលើ មានសភាព ភាពធ្ងន់ធ្ងរខ្លាំងណាស់បើសិន ជាមកមន្ទីរពេទ្យមិនទាន់ពេលវេលាទេនោះ អ្នកជំងឺអាចគ្រោះថ្នាក់ ដល់ អាយុ ជីវិត៕

នាគសមុទ្រ