ថវិកាបេឡាមរណសង្គ្រោះ ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការនៅស្រុកសន្ទុក

0

ខេត្តកំពង់ធំ៖ គ្រួសារសពអតីតយុទ្ធជនពិការ បានទទួលថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ពីឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះប្រគល់ជូននៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសន្ទុក ចូលរួមនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ  និងបាននាំយកអំណោយឧបត្ថម្ភបន្ថែម ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី មានអង្ករ៥០គីឡូក្រាម  មីជាតិ២កេស ត្រីខកំប៉ុង០២យួរ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ឲ្យដឹងថាថាលោកព្រិន្ទបាលឯក  ទឹម  ហ៊ន អាយុ៦៥ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៩១ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវរបួសពិការនៅសមរភូមិអូរពោធិ  ខេត្តព្រះវិហារ និង ទទួលមរណភាពដោយរោគាពាធ  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត និងចូលរួមរំលែកទុក្ខជាមួយ គ្រួសារសព សូមបួងសួងដល់វិញ្ញាណក្ខន្ឋទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន  ដូចជាបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព  គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ដើម្បីសម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលាមិនឱ្យលើសពី ៧ថ្ងៃ ។

ក្រុមគ្រួសារសព អគុណសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈកម្មាធិការសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានឧបត្ថម្ភប្រាក់បេឡាមរណៈសង្គ្រោះនិងអំណោយគ្រឿងឧបភោគបរិភោគក្នុងពិធីបុណ្យសព សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ អាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច។