កំពត: លោក អុឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ចូលរួមជាអធិបតីក្នុងការដោះស្រាយសម្របសម្រួលទំនាស់វិវាទក្រៅប្រព័ន្ធ
តុលាការ(ករណីទំនាស់ព្រំដី)ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។ 
ក្រោយពីការដោះស្រាយសម្រុះសម្រួលទំនាស់វិវាទក្រៅប្រព័ន្ធតុលាការនៅសាលាឃុំរួចមក លោកអភិបាល បានដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ជាចុងបញ្ចប់ ភាគីទាំងពីរបានជាគ្នាទៅតាមការចង្អុលបង្ហាញរបស់លោកអភិបាលស្រុក៕





































