មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យជំវិញការផ្សាយព័តមានមិនពិតក្នុងតាមបណ្តាញសង្គម

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានចេញលិខិតបំភ្លឺជាផ្លូវការមួយ ដែលជាប្រតិកម្មឆ្លើយតបទៅការចុះផ្សាយបែបទស្សន:និងប្រភពគ្មានឈ្មោះ គ្មានតំណែង តួនាទីជំនាញតាមបណ្តាញសង្គមរបស់សារព័ត័មានCHK news ដែលចោទប្រកាន់ថា លោក ប៉ាង វណ្ណាសេដ្ឋ ជាប្រធានមន្ទីររបស់ខ្លួនថា ច្រើនឆ្នាំមកហើយបានប្រព្រឹត្តអំពើពុករលួយកេងបន្លំថវិកាជាតិខ្ទង់700លានរៀលឬ 70731707 US$ លើការចំណាយ៖ (ផ្នែកជុសជុលសំណង់អាគារមន្ទីរ ឬ ការិយាល័យចំណុះមន្ទីរ )។(និងទិញថ្នាំវ៉ាក់សាំង ការពារជំងឺអុតក្ដាម គោ ក្របី) ។

អ្នកនាំពាក្យនៃមន្ទីរនេះបានបញ្ជាក់សំអាងថា៖ រៀងរាល់ឆ្នាំ មន្ទីរដែលមានលោកប៉ាង វណ្ណាសេដ្ឋ ជាប្រធាន បានអនុវត្តកិច្ចលទ្ធកម្មតាមនិតិវិធីដែលមានថែងក្នុងច្បាប់ស្តីពីលទ្ធកម្មសាធារណ:ដោយត្រឹមត្រូវនិងម៉ត់ចត់និងក៏បានផ្សព្វផ្សាយតាមសារព័ត៌មាននានាជាច្រើនលើកផងដែរ ។

ឯការបង្ក្រាបបទល្មើសនាំសាច់ក្លាសេពីប្រទេសថៃ គឺការិយាល័យផលិតកម្មនិងបសុព្យាបាលតែងតែសហការនឹងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបបន្តបន្ទាប់ ។

មន្ទីរនេះបានចាត់ទុកការផ្សាយដោយភ្នាក់ងារព័ត៌មានខាងលើថា គ្មានមនសិការ សម្បជ្ជញ្ញ:និងក្រមសីលធម៌វិជ្ជាជីវ: ហើយផ្សាយព័ត៌មានច្នៃបង្កើតឡើង(ប្រឌិត) ក្នុងហេតុផលបំពុលសង្គម។

ផ្ទុយទៅវិញ មន្ទីរនេះអះអាងថា :ខ្លួនស្វាគមន៍និងលើកទឹកចិត្តចំពោះអង្គភាពនិងអ្នកសារព័ត៌មានណាដែលផ្សាយព័ត៌មានពិត មិនក្លែងក្លាយ មិនលំអៀងឬមានទំនាស់ផលប្រយោជន៍ ហើយមិនដើម្បីកេងរកប្រយោជន៍សួនតួផ្ទាល់ខ្លួន ៕