កម្លាំងសមត្ថកិច្ចចម្រុះបន្តបង្រ្កាប បទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំអន្លង់ សំណរ

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក អ៊ុយ សុវណ្ណនី នាយ សង្កាត់រដ្ឋបាល ជលផលអន្លង់ សំណរ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានសហការ ជាមួយ មន្ត្រីបរិស្ថាន ស្នាក់ការ អន្លង់ សំណរ ចុះបង្ក្រាប បទល្មើស នេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តឃុំ អន្លង់ សំណរ។ ដោយមានការ ចូលរួម ពី នាយសង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ, មន្ត្រីបរិស្ថាន ស្នាក់ការ អន្លង់ សំណរ,ក្រុមប្រឹក្សាឃុំអន្លង់សំណរ,សហគមន៍ នេសាទឃុំអន្លង់សំណរ,និងកង រាជអាវុធហត្ថស្រុកជីក្រែង សរុប ១១នាក់ ដោយ មធ្យោបាយដោយការណូត ចំនួន ០៣ គ្រឿង។ ជាលទ្ធផលបង្ក្រាប បទល្មើសនេសាទខុសច្បាប់បាន ចំនួន ០២ ករណី÷១ កាប់បំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់ ប្រភេទ ប កាប់បំផ្លាញ ក្បាល ប ចំនួន ៥ លូ កាប់បំផ្លាញ របាំង ប្រវែង ៦០០ ម៉ែត្រ កាប់បំផ្លាញ ចម្រឹង ចំនួន ១៥០ដើម កាប់បំផ្លាញ ឧបករណ៍ នេសាទខុសច្បាប់ ប្រភេទ ស្បៃមុង កាប់បំផ្លាញ ក្បាល ស្បៃមុង ចំនួន ១០ លូ កាប់របាំង ប្រវែង ៤០០ ម៉ែត្រ

កាប់បំផ្លាញ ចម្រឹងចំនួន១៥០ដើម លែងត្រីចម្រុះ ចំនួន ២០គឺឡូក្រាម។
លោក អ៊ុយ សុវណ្ណនី នាយ សង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ បានមានប្រសាស្ត្រប្រាប់អ្នកសារព័ត៌មានថា លោកសូមណូមពរ ដល់ប្រជានេសាទ ល្មមសំលឹងមើលរកប្រកបមុខរបរថ្មី ដែលស្របច្បាប់ ប្រសិនបើ នៅតែប្រកបមុខរបរនេសាទខុសច្បាប់បែបនេះ តទៅទៀត ក្នុង នាមលោកជា នាយសង្កាត់រដ្ឋជលផលច្បាស់ ជាបន្តអនុវត្តការបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់តាមច្បាប់ស្តីពីជលផល ៕