អាជ្ញាធរក្រុងកែប បញ្ជាឲ្យអ្នកព័ទ្ធយកដីរដ្ឋ រុះរើរបងចេញឱ្យបានមុនថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣

0

កែប÷ ព្រោះតែឃើញពីការលោភ លន់ពីសំណាក់បុគ្គលម្នាក់ដែលជាអ្នកហ៊ុមព័ទ្ធ ដោយបង្គោលរបងបេតុង និង លួសសរសៃថ្មីៗដើម្បីយកមកហ៊ុមពទ្ធ័ កាន់កាប់ដីផ្លូវសាធារណះ មួយកន្លែងស្ថិតក្នុងភូមិកែប សង្កាត់កែប ខេត្តកែប ដែលជាទ្រព្យសម្បត្តិ របស់រដ្ឋ អភិបាលក្រុងកែប បានប្រាប់ដល់អ្នកប្រព្រឹត្តរុះរើចេញវិញជាបន្ទាន់។

លោក ខេង យ័ន អភិបាលក្រុងកែប បានសរសេរបង្ហោះតាមហ្វេសប៊ុក មានខ្លឹមសារថា ” ជម្រាបជូនម្ចាស់បង្គោលរបងដែលបានហ៊ុមព័ ទ្ធរំលោភយកដីផ្លូវសាធារណៈ​ សូមមករុះរេីចេញវិញជាបន្ទាន់។

ក្នុងករណីអនុវត្តន៍ ឱ្យបានមុនថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២៣​ នោះរដ្ឋបាលក្រុង នឹងចុះរុះរេី រួចដឹកយកមកទុកនៅ សាលាក្រុងកែប​ ដោយមិនប្រគល់ជូនវិញឡេីយ​”។

បញ្ជាក់បន្ថែមចំពោះករណីខាងលើ លោកអភិបាលក្រុង បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា នេះជាសកម្មភាពល្មើសជាក់ស្តែងអំពីការបំពានទ្រព្យសម្បត្តិសាធារណ: របស់រដ្ឋ។

ប៉ុន្តែរដ្ឋបាលក្រុងទុកឱកាសដល់អ្នកប្រព្រឹត្ត ក្នុងការមកដកចេញដោយខ្លួនឯង ដើម្បីបានយកប ង្គោលរបង ទៅប្រើប្រាស់សម្រាប់ដីកម្មសិទ្ធិវិញ។

បើនៅតែចចេស នោះក្រុមការងារនឹងចុះទៅរុះរើនាថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយពលរដ្ឋបានលើកឡើងថា តើការសរសេរសារបង្ហោះ របស់លោកអភិបាលក្រុងកែប មានប្រសិទ្ធភាពដល់កម្រិតណា ចំពោះអ្នកដែលរំលោភយកដីសាធារណៈមកធ្វើជាកម្មសិទ្ធិបែបនេះ។