(ខេត្តកំពង់ធំ)៖ ទិដ្ឋភាពខេត្តកំពង់ធំ នាពេលបច្ចុប្បន្នប្រៀបបាននិងកូនក្រមុំកំពុងពេញវ័យ ទាំងដំណាំកសិកម្ម ដំណាំឧស្សាហកម្ម ត្រីសាច់ បឹងទន្លេសាប ជាច្រើនធ្វើឲ្យអ្នកវិនិយោគកំពុងតំម្រង់ជួរគ្នាចូលមកចែចូវ ជាពិសេសដំណាំស្វាយចន្ទីមានរហូតដល់ទៅ១៥ម៉ឺនហិចតា ដំឡូងមី៥៣ពាន់ហ.ត ស្វាយកែវ រមៀតប្រមាណ ៩ពាន់ហ.ត ម្រេច ១៤១ហ.ត និងតាង៉ែន ៧៥ហ.ត រួមទាំងដំណាំកៅស៊ូដែលមានច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យអ្នកវិយោគចាប់អារម្មណ៍ ក្នុងការមកបណ្តាក់ទុននៅក្នុងខេត្តកំពង់ធំ ។
ជាក់ស្តែង កិច្ចព្រមព្រៀងមួយបានរៀបចំឡើង រវាងអ្នកវិនិយោគ និងអ្នកផលិតស្វាយចន្ទី បានចុះ MOU នៅក្នុងខេត្តកំពង់ធំ នៅទីរួមខេត្តកំពង់ធំ ថ្ងៃពុធ ទី ៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ជំរុញអ្នកពាក់ព័ន្ធផ្សព្វផ្សាយនូវសក្កានុពលស្វាយចន្ទីកម្ពុជាសម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ អគ្គរាទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
វិស័យស្វាយចន្ទី នាពេលបច្ចប្បន្នធ្វើឲ្យប្រជាកសិករកាន់តែមានភាពងាយស្រួល ក្នុងការចូលរួមផលិតខ្លួនឯងសម្រាប់លក់នៅទីផ្សារ ដោយមានក្រុមហ៊ុនជាច្រើន ផ្ត់ផ្គង់ឧបករណ៍កែច្នៃជាលក្ខណៈគ្រួសារ និងជាខ្នាតធំ រួមទាំងមានអ្នកជំនាញ មានបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម ទាំងការដាំដុះ ការកែច្នៃ និងការនាំចេញ និងមានចក្ខុវិស័យក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តភាព ការធ្វើពិពិធកម្មរសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោកទ្រី វែង តំណាងក្រុមហ៊ុនខាន់ដាន់កម្ពុជា ផ្តត់ផ្គង់សម្ភារៈម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី បានឲ្យដឹហថា ដោយសារមើលឃើញពីសន្ទុះវិស័យកសិកម្មស្វាយចន្ទី មានតំម្រូវការខ្ពស់ក្នុងទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមប្រសារសន៍រាជរដ្ឋាភិបាល ចង់ឲ្យផលិតកម្ម សង្វាក់កសិកម្មស្វាយចន្ទី ទៅជាអធិរាជនៃចន្ទី ដោយបានឃើញមានការខ្វះខាតឧបករណ៍កែច្នៃ ទើបបាននាំចូលគ្រឿងចក្រពីក្រុមហ៊ុនវៀតណាម មកសហការជាមួយនិងសមាគមស្វាយចន្ទីដើម្បីផលិតនិងកែច្នៃគ្រាប់ស្វាយចន្ទី ដែកជាតម្រូវការដល់បងប្អូន កសិករដែលមានបំណងចង់ផលិតគ្រាប់ស្វាយចន្ទីដើម្បីនាំយកកសិផលមកលក់ក្នុងទីផ្សារ ។
ក្នុងនោះខាងក្រុមហ៊ុនបាន ជួយសម្រួលដល់ប្រជាកសិករ ក្នុងការកម្ចីពីធានាគារក្នុងកំរិតណាមួយដែលសមស្របទៅតាមសមត្ថភាពរបស់ប្រជាកសិករ ក្នុងគោលបំណងពង្រីកការងារអជីវកម្មរបស់ខ្លួន នៅពេលខាងមុខនេះក្រុមហ៊ុនបានសហការជាមួយនឹង សមាគមស្វាយចន្ទី នាំយកគ្រឿងចក្រ និងគ្រឿងបន្លាស់ ព្រមទាំងជាងជំនាញ មករងចាំបម្រើសេវាកម្មជូនបងប្អូន ដោយមិនចាំបាច់ឲ្យបងប្អូនដឹកជញ្ជូនទៅលក់នៅប្រទេសជិតខាងទៀតឡើយ អាចផលិតខ្លួនឯងបាន មានគុណភាព ស្រស់ស្អាតតាមស្តង់ដា ដើម្បីនាំយកកសិផលរបស់ខ្លួនទៅប្រកួតប្រជែងនៅទីផ្សារបាន។
ដោយ ប៊ុន រដ្ឋា