អភិបាលខេត្តកំពង់ធំ ជម្រុញមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ខិតខំបន្តដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

0

ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ ជម្រុញមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ខិតខំបន្តដោះស្រាយ​បញ្ហា​​ប្រឈម ទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ការជម្រុញរបស់ លោកអភិបាលខេត្តកំពង់ធំ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​៤​ ​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ ​អាណត្តិ​ទី​៣​ ​ក្រោមអធិបតីភាព​ លោក ​ឈុន​ ​ឈ​ន់ ប្រធាន​​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ ​និង​លោក ​ងួន​ ​រតនៈ ​​អភិបាល​ខេត្ត​កំពង់ធំ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​អភិបាល​រង​ខេត្ត​ ​នាយក​ ​នាយក​រង​រដ្ឋបាល​សាលាខេត្ត​ ​អភិបាល​ក្រុង​ ​ស្រុក​ ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ ​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ ​នាយក​ទីចាត់ការ​ ​អង្គភាព​ចំណុះ​ ​សាលាខេត្ត​ ​និង​ម​ន្រ្តី​ពាក់ព័ន្ធ​ ​នា​ព្រឹក​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សាល​ប្រជុំ​សាលាខេត្តកំពង់ធំ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ ​មាន​របៀបវារៈ​សំខាន់​ៗ​ ​ចំនួន​ ​០​៤​ ​ដែលត្រូវលើកយកមកពិភ្សា គឺ​៖ ១​- ​ពិនិត្យ​ ​និង​អនុម័ត​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​ ​៥​៣​ ​របស់​ក្រុមប្រឹក្សា​ខេត្ត ,២​- ​ពិនិត្យ​ ​និង​អនុម័ត​របាយការណ៍​ ​ស្តីពី​ ​វេទិកា​ផ្សព្វផ្សាយ​ ​និង​ពិគ្រោះ​យោបល់​របស់​ ​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​អាណត្តិ​ទី​៣​ ​ឆ្នាំ​២​០​២​៣ ,៣​- ​ពិនិត្យ​ ​និង​អនុម័ត​ ​របាយការណ៍​ប្រចាំខែ​ ​វិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​របស់​រដ្ឋបាល​ខេត្ត​ និង៤​- ​បញ្ហា​ផ្សេងៗ។

នៅក្នុងឱកាសនោះ អភិបាល​ខេត្ត​កំពង់ធំ លោក ងួន រតនៈ បានមានប្រសាសន៍ ​ជ​ម្រុ​ញ​​មន្ត្រី​ជំនាញ​ ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​ខិតខំ​បន្ត​ដោះស្រាយបញ្ហា​ប្រឈម​ ​និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ ​ដែល​បាន​និង​កំពុង​ជួបប្រទះ​នៅ​តាម​មូលដ្ឋាន​ ​ជាពិសេស​ ​សំណួរ​ ​និង​សំណូមពរ​ដែល​បាន​លើកឡើង​ នៅ​ក្នុង​កម្មវិធី​វេទិកា​រ​ផ្សព្វផ្សាយ​ ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ​ដែល​​មិនទាន់​បាន​ឆ្លើយ​បំភ្លឺ​អស់​ ​ក៏ដូចជា​មិនទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ​។

លោកអភិបាលខេត្តកំពង់ធំ បន្តជម្រុញមន្ត្រីជំនាញ ពន្លឿនក្នុងការដោះស្រាយ​បញ្ហានានា និង​សំណូមពរ​ជាច្រើនទៀត​ ​​ត្រូវ​ត្រួតពិនិត្យ​ទៅលើ​លទ្ធភាព​របស់​អាជ្ញាធរ​ខេត្ត​ និងម្យ៉ាងទៀត​ ​ក្នុងនាម​អាជ្ញាធរ​ដែនដី​ ​ត្រូវ​ចុះ​មើល​អោយ​ដល់​មូលដ្ឋាន​របស់​ខ្លួន​ ​ក្នុង​ការដោះស្រាយបញ្ហា​ទំនាស់​ ​ក៏ដូចជា​ការ​បង្ការ​ទប់​ស្កាត់​ ​ការរំលោភ​យក​ចំណី​ផ្លូវ​ ​ប្រឡាយ​ ​លូ​ ​ក៏ដូចអាង​ស្តុ​ប​ទឹក​ ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សារ​ណៈ​ឲ្យបាន​ល្អ​ប្រសើរ៕​ s/b