តាកែវ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងប៉ូលីសស្រុកព្រៃកប្បាសឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីរធ្វើសកម្មភាពឆក់ស្បោងដាក់លុយពីស្ត្រីម្នាក់បានសម្រេចវេលាម៉ោង ១១ នឹង ៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នៅលើដងផ្លូវ១២៩ ស្ថិតនៅភូមិ អង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ។
លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាសបានប្រាប់អោយដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់នោះមានគ្នា២នាក់ទី១.មានឈ្មោះ ជ សីហា ហៅអាធា ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។ជនសង្ស័យទី២ ឈ្មោះ ភាព រតនា ហៅអាភីម ភេទប្រុសអាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នា។ជិះម៉ូតូធ្វើសកម្មភាពម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពតណ៌ខ្មៅកាំបន្ទះពណ៌ស សេរីឆ្នាំ២០២២ បានធ្វើសកម្មភាពឆក់ថង់ដាក់លុយជនរងគ្រោះមានឈ្មោះ ហេង ចាន់ធឿន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាសខេតហតតាកែវ។ខណ:ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវដើម្បីយកលុយទៅបង់ធនាគា។
ក្រោយទទួលបានពត៌មាន ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវនឹងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានដឹកនាំកម្លាំងសហការជាមួយប្រជាការពារព័ន្ធស្ទាក់ដាក់ប៉ារាស់ ឃាត់បានជនសង្ស័យ២នាក់ខាងលើនឹងដកហូតវត្ថុតាងរួមមានថង់ដាក់ប្រាក់របស់ជនរងគ្រោះដែលមានប្រាក់រៀលចំនួន១លាន៧០មុឺនរៀល.នឹងឯកសារធនាគាមួយចំនួន.រួចកម្លាំងនគរបាលស្រុកព្រៃកប្បាសបាននាំយកជនសង្ស័យខាងលើរួមនឹងវត្ថុតាងមកអធិការស្រុកដើម្បីសាកសួរនឹងកសាងសំណុំរឿងតាមនិតិវិធី៕