ក្រុងកោះរ៉ុង៖នៅរសៀលថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្ស មូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូន អូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តី ជាជនបរទេសម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ ជួប គ្រោះថ្នាក់ចរាចរណ៍ ចំនុចព្រែក តាសុខ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកមន្ទីរពេទ្យខេត្ត ព្រះសីហនុ ដើម្បីជួយ សង្គ្រោះ បន្ទាន់ ។
បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសរងគ្រោះ និងបុរសជនជាតិខ្មែរ បានជួប គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងកោះរ៉ុង បណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរ។ ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរ ដ្ឋបាល សង្កាត់កោះរ៉ុង ភ្លាមៗ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVCទៅ ទទួលយកជន បរទេស ជាជនរងគ្រោះ។
ជនរងគ្រោះទាំងពីរមានឈ្មោះ១-ឈ្មោះ Annone floer ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិបារាំង(រងរបួស បាក់ជើង)។២-ឈ្មោះ អន់ វ៉ាឃីន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (រងរបួសជើង)។ជនរងគ្រោះ ត្រូវបាន បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕