ប្រជាពលរដ្ឋស្នើរដ្ឋបាលក្រុងកែបចុះវាស់វែងកំណត់ព្រំប្រទល់ផ្លូវសាធារណះឲ្យត្រឹមត្រូវតាមច្បាប់កំណត់

0

ខេត្តកែប: ប្រជាពលរដ្ឋមួយចំនួននៅភូមិកែ សង្កាត់កែប ក្រុងកែវ បាននិយាយ រិះគន់ទៅលើរដ្ឋបាលក្រុង កែប ក្នុងការចុះអនុវត្តការងារ និង ក្រុមការងារដែលបានចុះវាស់វែងកំណត់ព្រំផ្លូវសាធារណៈ ចៀសវាងមានជនខិលខូចរំលោភយកធ្វើជាកម្មសិទ្ធិ។

ការស្នើរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៣នជ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែបថា ការដឹកនាំរបស់ លោក គិន សុភ័ក្រ្ត អភិបាលរងក្រុងកែបជាការចុះអនុវត្តច្បាប់នេះ មិនត្រឹមត្រូវធ្វើបានតែប្រជាពលរដ្ឋ ស្លូតត្រង់ ចំណែក អ្នកមានលុយ នឹងមានអំណាច រដ្ឋមិនហ៊ានទៅអនុវត្តទេ ទុកឱ្យគេរំលោភយក យ៉ាងអនាធិបតេយ្យ។

ដូចជានៅក្បែរបន្ទាយប៉េអឹម និង នៅក្បែរមន្ទីរបក្សខេត្ត ហេតុអ្វីបាន ជាលោកអភិបាលក្រុងមិនព្រមទៅអនុវត្តផង ទុកឱ្យគេរំលោភយកធ្វើជាកម្មសិទ្ធិបានដោយរលូន។

អភិបាលរងក្រុងកែប លោកគិនសុភ័ក្រ្ត បានថ្លែងប្រាប់អ្នកយកព័ត៌មា នថា លោកបានដឹកនាំក្រុមការងារចុះអនុវត្តច្បាប់ វាស់វែងផ្លូវសាធារ ណៈជូនពលរដ្ឋ តាមបទបញ្ជារបស់លោកអភិបាលក្រុង លោកបានបន្តថា រដ្ឋបាលក្រុង បានឃើញជនខិល ខូចមួយចំនួនធ្វើរបង រំលោភយកប្ដីសាធារណៈ ហើយការធ្វើដូចបងទាំងនេះ ក៏ពុំបានទៅសុំច្បាប់ពីរដ្ឋបាលក្រុងដែរ។លោកអភិបាលរងក្រុង បានបញ្ជាក់ថា ផ្លូវដែលគេសាងសង់របងរំលោភនេះ មានទទឹងចំនួន២០ ម៉ែត្រ៕