​​ខ្មែរឥស្លាម​ចំនួន ៥០​គ្រួសារ​បានមក​ជួបជុំ​គ្នា​អញ្ជើញ​មក​សាទរ​លោក ឡា ឡៃ ដែលជា​អ្នកសម្របសម្រួល​អោយ​ពួកគាត់​ត្រូវ​រូ​វ​គ្នា​វិញ​

0

​នៅ​ល្ងាច​ថ្ងៃទី 12-10-2014 បងប្អូន​ជនជាតិខ្មែរ​ឥស្លាម​កម្ពុ​ជា​ចំនួន ៥០​គ្រួសារ បាន​អញ្ជើញ​មក​ថ្លែងអំណរគុណ​ចំពោះ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដែល​លោក​បាន​អញ្ជើញ ទៅធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ជូន​បងប្អូន​ខ្មែរឥស្លាម​បាន​ជោគជ័យ​នាពេល​ថ្មីៗ​កន្លងមកនេះ ។ បើ​យោង តាម​សំដី​របស់​បងប្រុស​ម្នាក់​ឈ្មោះ មូ សើ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ ៤ សង្កាត់​ដង​ទុង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង គាត់​បាន​និយាយ​រៀបរាប់​ប្រាប់​កម្ពុ​ជាថ្មី​ថា ៖ បងប្អូន​ខ្មែរឥស្លាម​ដែលមាន​វត្តមាន​រស់នៅ ក្នុងភូមិ​ឃុំ​សង្កាត់​ខាងលើនេះ មាន​ចំនួន ១៤៧០​គ្រួសារ ហើយ​ឈ្លោះប្រកែក​គ្នា​អស់​រយៈពេល​ជិត​១៥​ឆ្នាំ​មកហើយ មិនដែល​មើលមុខ​ទុក​មាត់​គ្នា​ម្តងណា​ឡើយ ទើបតែ​លោក ឡា ឡៃ គាត់​បាន​អញ្ជើញ​ទៅធ្វើ​

ការដោះស្រាយ​គ្នា រវាង​គូភាគី​ទាំងសងខាង កាលពី​ថ្ងៃទី 05-10-2014 នាពេល​ថ្មីៗ​នេះ​អស់​រយៈពេល ២​ថ្ងៃ ដោយបាន​ទទួលជោគជ័យ​ជូន​ពួកគាត់​។ បងប្រុស​ខាងលើ​គាត់​បាន​បន្តទៀតថា ៖ បញ្ហា​ជម្លោះ​រវាង​ភាគី​ទាំង​២ ក្នុងភូមិ​តែមួយ​ខាងលើនេះ​ពី​រឿង​សាសនា​ហើយ​រយៈពេល ១៥​ឆ្នាំកន្លងមក​មិនដែល​និយាយ​រកគ្នា​ប​ន្តិ​ណា​ឡើយ បែរខ្នង​ដាក់គ្នា​ជានិច្ច​ទើបតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ គាត់​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចុះទៅ​ធ្វើការ​

ដោះស្រាយ​គ្នា​បានសម្រេច​ជា​ស្ថាពរ​រួចរាល់​មក បានធ្វើអោយ​ពួកគាត់​ងាក​មក​អោបថើប​គ្នា​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​បងប្អូន មួយចំនួន​រំភើប​ពេក​រហូតដល់​ថ្នាក់​សម្រក់​ទឹកភ្នែក​ទ្រហោយំ​ទៀតផង ។ បងប្រុស​បញ្ជាក់ថា ៖ ទំនាស់​គ្នា​រយៈពេល ១៥​ឆ្នាំកន្លងមក​នេះ​វា​មិនធម្មតា​ទេ ហើយ​ថ្នាក់ដឹកនាំ​ទាំង​ធំ​ទាំង​តូច​បាន​ទៅធ្វើ​ការដោះស្រាយ​ជាច្រើនលើក អត់​ទទួលបាន​លទ្ធិ​ផល​អ្វី​ទាំងអស់​ទើបតែ​លោក ឡា ឡៃ គាត់​បាន​ចុះទៅ​ធ្វើការ​បង្រួបបង្រួម​គ្នា នា​ព្រឹក ថ្ងៃទី 05-10-2014 នេះ​បានធ្វើអោយ​អ្វីៗ ប្រែ​មុខមាត់​ថ្មី​ងាក​មុខ​រកគ្នា​ញញឹម​សើច​

ដាក់គ្នា​សប្បាយ​ហាក់បីដូច បងប្អូន​ទើបតែ​ជួបគ្នា​យូរៗ​ម្តង ។ ក្រោយមក​បង​ប្រូស បងស្រី​ខ្មែរឥស្លាម​ទាំងនោះ​គាត់​បាន​លាន់មាត់​ប្រាប់​កម្ពុ​ជាថ្មី​ថា ៖ សូម​ថ្លែងអំណរគុណ​ច្រើន​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ ដែល​បាន​គិតគូ​យកចិត្តទុកដាក់​ចំណាយពេល​វេលា​មក​ធ្វើការ​ដោះស្រាយ​ជូន ពួកគាត់​អោយ​ត្រូវ​រូ​វ​គ្នា ហើយ​រួមគ្នា​សាមគ្គី​គ្នា​ជាថ្មី​ឡើងវិញ​ដោយ មិន​ប្រកាន់ អ្វី​ទាំងអស់ សូមអោយ​ព្រះ​អា​ឡេះ​ជួយ​បីបាច់​ថែរក្សា​អោយបាន​សុខ​សប្បាយ​៕
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​អបអរសាទរ​ទិវា​សុខភាព​ភ្នែក​ពិការ​ពិភពលោក ឆ្នាំ​២០១៤
​នៅ​ព្រឹក​ថ្ងៃទី​13-10-2014 មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​ខេត្តតាកែវ​បានធ្វើ​ពិធី​អបអរសាទរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ឆ្នាំ​២០១៤ អង្គពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​សំណាក់​លោក​អនុបណ្ឌិត តែ សេរី​បុណ្យ ប្រធាន​គម្រោង​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ ព្រមទាំង​អស់លោក លោកស្រី​អនុប្រធាន​ជុំវិញ​ជាច្រើនរូប​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គពិធី និង​

បុគ្គលិក​ពេទ្យ​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ ជា​អ្នកជំងឺ​បាន​អញ្ជើញ​មកពី​តាម បណ្តា​ខេត្ត​នានា​ក៏ដូចជា​នៅក្នុង​ខេត្តតាកែវ​យ៉ាងច្រើន​កុះករ​ផងដែរ​។ នា​ឳ​កាស​នោះ​ផងដែរ លោក​អនុបណ្ឌិត តែ សេរី​បុណ្យ​ប្រធាន​គម្រោង​មន្ទីរពេទ្យ​ភ្នែក​តាកែវ បាន​ឡើង​មានប្រសាសន៍​នៅក្នុង​អង្គពិធី​នេះ​ថា ៖ ធ្វើយ៉ាងណា​ជម្រុញ​អោយ​សេវាកម្ម​ព្យាបាល​ភ្នែក​របស់​យើង​ដំណើរការ​អោយបាន​ល្អប្រសើ​រ​ថែម​មួយកម្រិត ទៀត ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ក្រីក្រ​ជាងគេ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួន​គាត់​នៅ​ខ្វះ អនាម័យ ការថែទាំ​សុខភាព​ភ្នែក និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​បងប្អូន​យើង ដែល​អ្នកមាន​រោគ​ភ្នែក20141013_082634

សូម​មក​ពិនិត្យ​ហើយ​ភ្នែក និង​ធ្វើការ​ព្យាបាល​ជូន​បងប្អូន​និង​មាន​បុគ្គលិក​ប្រចាំការ​គ្រប់ ២៤​ម៉ោង បំរើ​ជូន បងប្អូន​នៅ​មន្ទីរពេទ្យ ភ្នែក​នេះ​តែម្តង​លោក​អនុបណ្ឌិត តែ សេរី​បុណ្យ បន្តថា ៖ រៀងរាល់​អ្នកមាន​ជំងឺ​ភ្នែក​ត្រូវ​បញ្ជូនមក​ពិនិត្យ​អោយទាន់​ពេលនេះ​ជា​បញ្ហា​យើង​ត្រូវ​បង្កា និង​ព្យាបាល​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​បងប្អូន​អ្នកជំងឺ ហើយ​មន្ទីរពេទ្យ​ភ្នែក យើង​មាន​អង្គកា​ជា​ដៃគូ​ជាច្រើន​បាន​ព្យាយាម​រួមចំណែក​យ៉ាងសកម្ម​ទៅ​ព្យាបាល​កនល្ងមក​បាន​ព្យាបាល​ចំនួន ៣៧០​ពាន់​នាក់ មកហើយ នៅ​ទូទាំងប្រទេស​យើង​ហើយ​គ្រូពេទ្យ​ឯកទេស​យើង​និង​បណ្តុះ បណ្តាល​ជា​បន្តបន្ទាប់​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​៕