ភាពមិនប្រក្រតីនៃការដេញថ្លៃសាងសង់ផ្លូវបរាជ័យជាបន្តបន្ទាប់ក្រោយ មកលឺថាបានចុះកិច្ចសន្យាអនុវត្តឲ្យទៅក្រុមហ៊ុនមួយដោយមិនប្រកាសដេញថ្លៃ

0

ខេត្តរតនគីរី៖ សកម្មភាពគណៈកម្មាការលទ្ធកម្មឃុំ ក្នុងការបើកសំណើរដេញថ្លៃសាងសង់ផ្លូវ មួយចំនួននៅឯខេត្តរតនគីរី គេសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើនបង្កការកកស្ទះដល់ដំណើរការអភិវឌ្ឍន៍គម្រោងសាង
សង់ផ្លូវឃុំដោយការលើកផែនការ
ដេញថ្លៃបរាជ័យជាបន្តបន្ទាប់ បែរលេចឮថាគម្រោងនោះបានចរចាឲ្យទៅក្រុមហ៊ុនមួយចុះកិច្ចសន្យាអនុវត្តដោយមិនឆ្លងកាត់ការប្រកាសដេញថ្លៃតែម្ដង។
ទាក់ទិនករណីនេះនៅឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគីរីបានបើកប្រជុំដេញថ្លៃនៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០២៣ លើកទី 1 បានបរាជ័យដោយមានតែក្រុមហ៊ុនមួយប៉ុណ្ណោះបានទៅដាក់សំណើ គ្រានោះដំណើការប្រកាសដេញថ្លៃគណៈកម្មាការមិនអាចទទួលបើកសំណើបានក៏បានប្រគល់សំណើជូនក្រុមហ៊ុននោះវិញដោយគណៈកម្មាធិការប្រកាសក្នុងអង្គប្រជុំថាគម្រោងនោះនិងប្រកាសនៅលើកក្រោយដោយសារមូលហេតុសំណើមមានតែមួយដូច្នេះគណៈកម្មាការមិនអាចបើកសំណើបាន លុះត្រាមានសំណើបីទើបមានសុពលភាពបើកសំណើរ​បានស្របតាមនីតិវិធីលក្ខខណ្ឌរបស់គ.ជ.អ.បថ្នាក់ក្រោមជាតិ។
នៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2023 គណៈកម្មាការលទ្ធកម្មឃុំបានបើកប្រជុំប្រកាសដេញថ្លៃជាលើកទី 2នៅពេល
ដល់ម៉ោងប្រកាសដេញថ្លៃមានក្រុមហ៊ុនជាច្រើនចូលរួមទៅដាក់សំណើដេញថ្លៃ តែពុំទាន់មានក្រុមហ៊ុនណា
មួយដាក់សំណើដេញថ្លៃទៅក្នុងប្រអប់ទទួលសំណើនោះទេស្រាប់តែលោកមេឃុំសាមគ្គី ប្រកាសថាខ្វះគណៈកម្មាធការម្នាក់ គ្រោងនោះក៏បានប្រកាសទៅលើកក្រោយជាលើកទីបី។តើនេះជាកំហុសរបស់គណៈកម្មាការ
លទ្ធកម្មឃុំដែលជាម្ចាស់គម្រោង ឬគម្រោងនោះត្រូវបានផ្អាប់ទុកដើម្បីទម្លាក់ទៅឲ្យក្រុមហ៊ុនមួយណាដែលម្ចាស់គម្រោងពេញចិត្ត។តែរហូតមកដល់បច្ចុប្បន្នគម្រោងនោះមិនត្រូវបានប្រកាសនោះឡើយ តែបែរលេចឮថាគម្រោងនោះបានចរចាឲ្យទៅក្រុមហ៊ុនមួយចុះកិច្ចសន្យាអនុវត្តតែម្ដង។
គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង 5 គីឡូម៉ែត្រទទឹង 6ម៉ែត្រ និងសាងសង់លូកាត់ផ្លូវលូទោលមុខ800មម ប្រវែង 12ម៉ែត្រ បីកន្លែង សាងសង់លូភ្លោះមុខកាត់ 800 មម ប្រវែង 12 ម៉ែត្រ  មួយកន្លែង សាងសង់លូភ្កោះមុខកាត់ 1 ម៉ែត្រ ប្រវែង12ម៉ែត្រចំនួនមួយកន្លែង ទីតាំងសាងសង់ស្ថិតនៅភូមិបរញ៉ុក តម្លៃប៉ាន់ស្មានសរុប168,468,
853 រៀលគត់។
ដោយឡែកនៅឃុំការឡែង ស្រុកលំផាត់ ក៏មានសកម្មភាពស្រដៀងគ្នានិងឃុំសាមគ្គីនោះផងដែរ គឺគម្រោងសាងសង់ផ្លូវក្រួសក្រហមប្រវែង 3 គីឡូម៉ែត្រ ទទឹង 6 ម៉ែត្រ សាងសង់លូកាត់ផ្លូវ លូទោលមុខ0.8មមប្រវែង 10 ម៉ែត្រ មួយកន្លែង សាងសង់លូជ្រុងភ្លោះមុខកាត់ 2×3 ម៉ែត្រ ទទឹង 6 ម កំពស់ 2ម៉ែត្រមួយកន្លែងស្ថិតទីតាំងនៅភូមិសាយ៉ស់ ក្នុងតម្លៃប៉ាន់ស្មានសរុប 202.410.258រៀលគត់។
នៅព្រឹកថ្ងៃទី12ខែធ្នូ2023មានក្រុមហ៊ុនមួយបានទូរស័ព្ទទំនាក់ទំនងទៅស្នៀនឃុំសាមគ្គី លោកស្មៀនឃុំ
បានឆ្លើយថាកំពុងធ្វើលិខិតស.ជ.ណស្នើទៅខេត្ត។ករណីនេះបើធ្វើលិខិតស.ជ.ណស្នើទៅខេត្តចាំបាច់អីត្រូវប្រកាសលើវែបសាយ NCDDនិងប្រកាសដេញថ្លៃធ្វើអ្វី?៕