កំពង់ធំ មានភាពភ្ញាក់ផ្អើលមួយ ដែលត្រូវបានអ្នកស្រុក ប្រទះឃើញសាកសពបុរសម្នាក់ កាលពីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៤វេលាម៉ោង៧.០០នាទី ខណៈពេលដែលអ្នកដាក់មងបានប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងតាំងក្រសាំង បង្ករឲ្យមានមនុស្ស ជាច្រើននាក់មកចោមរោមមើលសាកសពបណ្តែតទឹក។
ហេតុការនេះ បានកើតឡើងនៅចំនុច ខាងក្រោយភូមិចំបកជ្រុំ ឃុំប្រាសាទ.ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយពីមានមនុស្សជាច្រើន បានមកមើល ក៏ត្រូវបានគេស្គាល់ថា ជនរងគ្រោះឈ្មោះ គៀ វឿន ភេទ ប្រុស អាយុ៤៤ឆ្នាំ មានប្រពន្ធនឹងកូនរស់នៅ រស់ភូមិចំបក់ជ្រុំឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំតាមប្រភពពត៌មានពីសាច់ញ្ញាតិ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានផឹកស្រាសរស្រវឹងទាំងព្រឹកព្រលឹមជោគជាំ តាមទំលាប់ជា
រៀងរាល់ថ្ងៃ ក្នុងការដកមេជាប្រចាំ ភ្លេចអស់តួនាទីជាប្តី ក្នុងភាពទទួលខុសត្រូវ ក្នុងគ្រួសារ ដែលទង្វើបែបនេះ បណ្តាល ឲ្យប្រពន្ឋកូន មានភាពនឿយណាយ នូវការដក់មេពីព្រឹកទល់ល្ងាចរបស់លោកប្តី ទើបក្រុមគ្រួសារនេះ មិនសូវបានគិតគូរដល់ជន រងគ្រោះនោះទេ ។
ប្រភពបានបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះស្រវឹងជោគតាមទំលាប់ ហើយក្រោយមកក៏បាត់ដំណឹងសូន្យឈឹង មិនដឹងថាទៅ ណាមកណានោះទេ លុះក្រោយមក ក៏ត្រូវបានអ្នករាយសន្ទូច ដាក់មង ប្រទះឃើញហើមអណ្តែតទឹក ស្ទឹងតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយពីកើតហេតុលោកអនុសេនីយ៏ឯក គៀង វែង មេបញ្ជារការរងអាវុធហត្ថស្រុកសន្ទុក បានទទួលសេចក្តី រាយការណ៍ថា មានសាកសពអណ្តែតទឹកស្ទឹង ទើបដឹកនាំកម្លាំងក្រោមឳវាទ ព្រមទាំងមន្ត្រីជំនាញចុះទៅ ពិនិត្យកន្លែងកើតហេតុ ព្រមទាំងបានធ្វើកោសល្យវិច្ឆ័យ នៅលើដងខ្លួន ពុំប្រទះឃើញមានស្នាកស្នាម ឬការតស៊ូនោះទេ ទើបសមត្ថកិច្ចសណ្ឋានជំហ៊ាន ដំបូងថា ជនរងគ្រោះផឹកស្រាសរ តាំងពីព្រលឹមទល់ព្រលប់ មិនហូបបាយទឹក ហើយប្រហែលជាចុះហែលទឹកស្ទឹង ទើបបណ្តាល ឲ្យលង់ស្លាប់បាត់បង់ជីវិត ទើបប្រគល់សាកសពជូនសាច់ញ្ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា



































