ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រគល់កុំព្យូទ័រយួរដៃ និង ថវិកា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនសិស្សនិទ្ទេសA ចំនួន៥៥នាក់

0

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង និង ថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែល បាន ធ្វើ ឡើង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅ សាលា ខេត្ត ត្បូងឃ្មុំ ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៥រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានផ្តល់ជាអនុសាសន៍ទូន្មានដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងបានលើកយកនៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ ដោយបន្ថែមបច្ចេកវិទ្យា និងបន្តកំណត់យក មនុស្សជាអាទិភាពទី១ផងដែរ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេសជាតិ ៕