កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ប្រាប់ មន្ទីរ អភិវឌ្ឍន៍ ជនបទ ត្រូវ ពិនិត្យ លិទ្ធភាព ជំរុញ ការ អនុវត្ត គម្រោង សាងសង់ បង្គន់ អនាម័យ ឱ្យ មាន ប្រសិទ្ធភាព ខ្ពស់ ដើម្បី បញ្ចប់ ការ បន្ទោបង់ ពាសវាលពាសកាល ថ្លែង បែប នេះ ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ។
ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បានថ្លែងថា ដេីម្បី ឆ្លេីយតប ទៅតាម សំណូមពរ របស់ សមាជិក ក្រុម ប្រឹក្សា ខេត្ត ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ សូម ឱ្យ មន្ទីរ អភិវឌ្ឍន៍ ជនបទ ពិនិត្យ លទ្ធភាព ដេីម្បី ជំរុញ នូវ ការ សាងសង់ បង្គន់ អនាម័យ ក៏ដូចជា បន្ទប់ ទឹក នៅ តាម ទីជនបទ ធ្វេីយ៉ាងណា ត្រូវ បញ្ចប់ ការ បន្ទោបង់ ពាសវាលពាសកាល ១០០% ឱ្យ បាន ឆាប់រហ័ស ព្រោះ រាជរដ្ឋាភិបាល ដែលមាន ក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាន និងកំពុងយកចិត្តទុកដាក់លើកកម្ពស់ទឹកស្អាត និងអនាម័យ និងសុខភាព សាធារណៈឱ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេស ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តកំពង់ចាម ៕