រថយន្ដយីឌុបបុកជាមួយរថយន្ដមន្រ្តីអាវុធហត្ថបណ្ដាលឲ្យរងបួសជាទម្ងន់នៅស្រុកអូរគ្រៀង សែនជ័យ

0

ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ក្នុងទិសដៅស្របសទិគ្នា បង្ករដោយរថយន្តម៉ាកកាម៉ារីហើម និងរថយន្ដម៉ាកយីឌុបបណ្ដាលឲ្យធ្លាក់ផ្លូវទាំងពីរ និងរងរបួសមនុស្សម្នាក់យកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១៣-៤១៤ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ។
យោងតាមរបាយការណ៍អាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ឲ្យដឹងថា
ករណីគ្រោះថ្នាក់គ្រោះចរាចរណ៍នេះអ្នកបើកបររថយន្ដកាមរីហើមឈ្មោះ លឹម ធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះបើកបរពីទិសខាងត្បួងទៅទិសខាងជើង លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយបណ្ដាលឱ្យរថយន្តម៉ាកយីឌុបពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1672 និងរម៉កពាក់ស្លាកលេខត្បូងឃ្មុំ4A-2969 បើកបរក្នុងទិសដៅស្របគ្នាបុកចំចំហៀងខាងឆ្វេង។ ក្រោយពីកើតហេតុរួចអ្នកបើកបររថយន្តយីឌុប បានរត់គេចខ្លួនបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យ ឈ្មោះ លឹម ធី មន្រ្តីអាវុធហត្ថ រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកក្រចេះ។បច្ចុប្បន្នវត្ថុតាងទាំងពីរសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យបណ្ដោះអាសន្ន ៕