លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីបើកចែក ឯកសណ្ឋាន ប្រតិបត្តិការ ដល់កម្លាំង កងអន្តរាគមន៍

0

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេ1បញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបើកចែកឯកសណ្ឋានកងរាជអាវុធហត្ថ (ប្រតិបត្តិការ) ជូននាយទាហាន នាយទាហានរង កងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបាន ១កំប្លេ សរុប ៦,០៦០,០០០រៀល ដែលអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត៕ដោយ៖ចាន់ ធី