ព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក គឹម ជាតិ ចេញពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ !

0

ភ្នំពេញ: ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក គឹម ជាតិ ចេញពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងការបញ្ចប់មុខតំណែងនេះ លោកឧត្តមសេនីយ៍ឯក គឹម ជាតិ ក៏កំពុងប្រឈមជាមួយសំណុំរឿង ដែលកំពុងស្ថិតក្នុងដៃអគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ១០ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យឃ្លាំងស្រាមួយកន្លែង កាលពីអំឡុងខែវិច្ឆិកា២០២៣ កន្លងទៅ៕