​រថយន្ត​ម៉ាក​ទី​កូ​បុក​ជាមួយ​ម៉ូតូ​សង់​បណ្តាលអោយ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​

0


សៀមរាប : ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៨ : ៤០ នាទី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៤ ស្ថិតនៅលើ​ផ្លូវជាតិ​ឆ្ពោះទៅ​ភ្នំ​ក្រោម​ក្នុងភូមិ​អារញ សង្កាត់​សៀមរាប ក្រុង និង ខេត្តសៀមរាប ។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដែល​បាន​002

ចុះទៅ​ធ្វើការ​វាស់វែង​នៅ​និង​កន្លែងកើតហេតុ​បានអោយដឹងថា​ហេតុការណ៍​ខាងលើ​គឺ​បណ្តាលមកពី​អ្នកបើករថយន្ត​ម៉ាក​ទី​កូ​ដែល​បាន​បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​ជាមួយនិង​អ្នកបើក​ម៉ូតូ​សង់​ពេលដែល​បើក​មកដល់​ត្រង់ ចំណុចកើតហេតុ​ដោយ​អ្នកបើករថយន្ត​ម៉ាក​ទី​កូ​ខ្វះ​ការប្រុងប្រយ័ត្ន​ផង​នោះបាន​រេ​ចង្កូត​មក​បុក​ជាមួយនិង​ម៉ូតូ​ពីមុខ​003

យ៉ាង​ពេញទំហឹង​បណ្តាលអោយ​បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​ទទួលរង​របួសធ្ងន់ រួច​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ ដោយឡែក​ចំពោះ​បុរស​ដែល​បាន​បើករថយន្ត​បង្ក​ពេលដែល​ឃើញ​ហេតុ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏បាន​រត់​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​និង​កន្លែងកើតហេតុ ។

បច្ចុបន្ន​ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​រងចាំ​ម្ចាស់​រថយន្ត​បង្កហេតុ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី តាម​ក្រោយ ៕ លោក  ខេង ខេមរា​