មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ   អន្តរជាតិ និងរៀនសូត្រងារការអប់រំចិត្តសាស្ត្រជូនកងកម្លាំង 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ ពី គោរព ទង់ ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួច   ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី ៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  ការងារអប់រំចិត្តសាស្ត្រ និង បាន ប្រគល់ ភារកិច្ច សំខាន់ៗ មួយ ចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ បញ្ហា សង្គ្រាម រវាង រុស្ស៊ី និង អ៊ុយក្រែន   បញ្ហា សង្គ្រាម រវាង អុីស្រាអែល និង ក្រុម ហាម៉ាស់ នៅប៉ាឡស្ទីន ព្រមទាំង សភាពការណ៍ជាតិថ្មីៗ ដែលបានកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា  ពិសេស ដំណើរការ អភិវឌ្ឍ ន៍ រីកចម្រើន រុងរឿង ថ្មីៗ របសប្រទេសជាតិ ក្រោម ការ ដឹកនាំ របស់ រាជរដ្ឋាភិបាល អាណត្តិ ទី ៧ ដែលមានសម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងការងារអប់រំចិត្តសាស្ត្រ ព្រមទាំងបានប្រគល់ ភារកិច្ច សំខាន់ៗ មួយ ចំនួន ជូន ដល់យោធិនចំណុះបញ្ជាករដ្ខានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែង នូវ ការ កោតសរសើរ ចំពោះ ថ្នាក់ ដឹកនាំ គ្រប់ លំដាប់ ថ្នាក់ មេបញ្ជាការ គ្រប់ បណ្ដា កងឯកភាព និង បណ្តា ការិយាល័យ ស្ថាប័ន ចំណុះ ដែល បាន ខិតខំ ប្រឹងប្រែង បំពេញ ភារកិច្ច ដែល ថ្នាក់ លើ បាន ប្រគល់ ជូន ឲ្យទទួលបាន ជោគជ័យ គួរ ជាទី មោទនៈ   ហេីយ នៅ ក្នុង ឱកាស នេះ ដែរ ឯកឧត្តម មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បាន ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែល ត្រូវ អនុ វត្តន៍ ចំពោះ មុខ ជូនដល់កងកម្លាំងមានជាអាទិ៍  ៖
ទី១.ការប្រុងប្រៀបរៀបចំ ពិធី អបអរសាទរខួបទី៤៥ នៃទិវាបុណ្តជាតិ៧មករា  ឲ្យមានភាពអធិកអធម។ ទី២ ត្រៀមលក្ខណៈរៀបចំសន្និបាតបូក សរុប លទ្ធផល ប្រចាំ ឆ្នាំ ២០២៣ និង ដាក់ ចេញ ទិសដៅ អនុវត្តន៍ បន្ត ឆ្នាំ ២០២៤ របស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។ ទី៣ បន្តយកចិត្តទុកដាក់គ្រប់គ្រងកម្លាំង អនុវត្តការងារប្រឡងប្រណាំង  បង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ការងារ កសាង អង្គភាព រឹងមាំ លេី គ្រប់ វិស័យ ។ ទី៤ ចូលរួមសហការ ជា មួយ កងកម្លាំង មាន សមត្ថកិច្ច អាជ្ញាធរ ដែនដី គ្រប់ លំដាប់ ថ្នាក់ ក្នុង ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ  សុវត្ថិភាព សណ្តាប់ធ្នាប់  នៅក្នុងមូលដ្ឋាន និងទី៥  បន្តសហការជាមួយក្រុមការងារបច្ចេកទេសK៧២ របស់ ខេត្ត ប៊ីញភឿក នៃសាធាររដ្ឋសង្គមនិយមវៀតណាម ដើម្បីស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ដំណាក់កាលទី២៣  រដូវប្រាំងឆ្នាំ ២០ ២៣ ឆ្នាំ២០២៤ ឲ្យ ទទួល បាន លទ្ធផល ល្អ ៕ដោយ វេហាស៏