​ចេញពី​ផឹក​សុ​ី​ចង់​សាក​កំលាំង​នឹង​រង្វង់​មូល​នា​ងគ​ង្ហី​ង​ត្រូវ​បាក់ជើង​ម្ខាង​

0

​បាត់ដំបង​: យុវជន​ពីរ​នាក់​ដែល​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ខណ​:​ដែល​ចេញពី​កន្លែង​ផឹក​សុ​ី​កាលពី​វេលា​ម៉ោង 9-20 នាទី​យប់​ថ្ងៃទី​15-10-14 ហើយ​បាន​បោះពួយ​ម៉ូតូ​យ៉ាង​លឿន​ទៅ​ព្រលះ​នឹង​រង្វង់​មូល​នាង​គ​ង្ហី​ង ត្រង់ចំនុច​ភូមិ​បា​ល្ល័​ង្គ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង បណ្តាលអោយ​ម្នាក់​បាក់ជើង​ម្ខាង និង​ម្នាក់ទៀត​បែកក្បាល​ជង្គង់​ម្ខាង​ដូចគ្នា​. ។image

បើតាម​សំដី​របស់​អ្នករត់ម៉ូតូឌុប​ដែល​បានឃើញ​ហេតុ​ការ​នេះ​បាន​និយាយថា ដំបូង​
​ពួកគេ​បានឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Dream ស៊ែ​រី​013 ព៌​ណ​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង1M 8374 ជិះ​គ្នា​ពីរ​នាក់​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​57 ក្នុងទិសដៅ​ពី​កើត​​ទៅ​លិច​. ។

លុះ​ទៅដល់​ចំនុចកើតហេតុ​ដែលមាន​រង្វង់​មូល​យ៉ាង​ធំ​នៅ​ពីមុខ​នោះ ស្រាប់តែ​អ្នក​ទាំងពីរ​​ខំប្រឹង​បួង​ចង្កូត​ឆ្វែល​បានតែ​បន្តិច​ប៉ុណ្ណោះ​ហើយក៏​បាន​បុក​ទៅនឹង​ខឿន​រង្វង់​មូល​នោះ​យ៉ាង​ពេញ​ទំ​ហុ​ឹ​ង​បណ្តាលអោយ​អ្នក​ទាំងពីរ​ហោះ​ផ្លោង​ទៅ​បោក​នឹង​ខឿន​ដួល​ដេក​ស្រែកថ្ងូរ​ពេញ​ផ្លូវ​. ។

​នៅក្នុង​ខណ​:​នោះ​ក៏មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ចេញ​មកជួយ​គ្រាហ៍​ជនរងគ្រោះ​ទាំងពីរ​ទៅ​ដាក់អោយ​អង្គុយ​ផ្អែក​នឹង​រង្វង់​មូល​ដើម្បី​ហៅ​សមត្ថកិច្ច​អោយមក​ជួយសង្គ្រោះ ដោយ​នៅពេលនោះ​​ដែរ​ក៏មាន​អ្នក​ស្គាល់​មួយចំនួន​បាន​និយាយថា អ្នកបើកបរ​ម៉ូតូ​នោះ​មានឈ្មោះ ឡាំ អាយុ​ប្រហែល​​ជាង 30 ឆ្នាំ​រស់នៅ​ភូមិ​បា​ល្ល័​ង្គ សង្កាត់​វត្ត​គរ និង​ត្រូវជា​កូនប្រសារ​របស់លោក​មេ​ភូមិ​បា​ល្ល័​ង្គ​តែម្តង​ដោយ​ម្នាក់នេះ​បាន​បាក់​ជើងឆ្វេង​ម្ខាង ចំណែក​អ្នក​ដែល​ជិះ​ខាងក្រោយ​មានឈ្មោះ ខ្លី អាយុ​ប្រហែល​​ជាង 20 ឆ្នាំ​រងរបួស​បែកក្បាល​ជង្គង់​ខាងឆ្វេង នឹង​ត្រូវជា​កូនបង្កើត​របស់លោក​មេ​ភូមិ​បា​ល្ល័​ង្គ​ដែរ​. ។image (1)

​បើតាម​ប្រភព​មួយ​ផ្សេងទៀត​បានអោយដឹងថា អ្នក​ទាំងពីរ​មានការ​ងារ​ជាជាង​សំណង់​​ប៉ុន្តែ​ពេលដែល​គេ​ចេញពី​ធ្វើការ​ក៏​ឆ្លៀត​ចូលទៅ​ផឹក​សុ​ី​នៅក្នុង​អាហារ​ដ្ឋា​នទី​ក្រុង​អាន់​ឆ័​រ​1 សិន​​លុះ​នៅពេល​គ្រប់គ្រាន់​ហើយ​ពួកគេ​ក៏បាន​ចេញដំណើរ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដើម្បី​ត្រឡប់ទៅផ្ទះ​ទីបំផុត​​ក៏បាន​ទៅបុក​នឹង​រង្វង់​មូល​នាង​គ​ង្ហី​ង​តែម្តង​. ។​ក្រោយពេល​កើតហេតុ​ភ្លាមៗ​កំលាំង​នគរបាល​ចរាចរ​បាន​មក​ដឹក​ជនរងគ្រោះ​ទាំងពីរ​​បញ្ជូន​យ៉ាង​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ព្រោះ​ជនរងគ្រោះ​មាន​ឈាម​ហូរ​ច្រើនពេក​ចំណែក​មធ្យោបាយ​ធ្វើដំណើរ​សមត្ថកិច្ច​បាន​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​កា​រិ​យា​ល័​ចរាចរ​ផ្លូវគោក​៕