​ផឹកស៊ី​ជាមួយគ្នា​រហូត​ធ្លាក់​ភ្នែក​ទំនាស់​ពាក្យសម្តី​គ្នា​យក​ជំ​ពុះ​ទុង​ចាក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​

0

​ខេត្តកំពង់ស្ពឺ ៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ភ្លាមៗ​មកកាន់​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ជនរងគ្រោះ និង​មិត្ត​ភ​ក្រ័​ជាច្រើន​នាក់​ទៀត​បាន​ជួបជុំគ្នា​ផឹកស៊ី​រហូតដល់​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន ក៍កើត​មានទំនាស់​ពា​ក្សស​ម្តី​ឈាន​ផ្ទុះ​ជា​អំពើ​ហឹ​ង្សា​រ​បែបនេះ ។

​ករណី​ផឹកស៊ី​កាប់​ចាក់​គ្នា​នេះ បាន​កើតមានឡើង​កាលពី យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ នៅ​ភូមិ​ត្នោតជ្រុំ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ មូលហេតុ​ទំនាស់​ពាក្យសម្តី​គ្នា​ក្នុងពេល​ផឹកស៊ី រួច​ក៍​យក​ជំ​ពុះ​ទង​កាំភ្លើង​មកចាក់​លើ​ជនរងគ្រោះ ខ្លួន​ចំនួន​៤​ជំ​ពុះ​ទង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។1010275_615986041843803_8835156220753464361_n

​ស្ត្រី​ជា​ម្តាយ​ជនរងគ្រោះ​បាន​ប្រាប់ថា រងគ្រោះ​ជា​កូន​របស់គាត់ ឈ្មោះ​ស៊ុន ភក្តី ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ មានមុខ​របរ​ធ្វើ​សំណង ។ ចំណែក​ជនសង្ស័យ ឈ្មោះ​សឿន ម៉ាច ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។ ស្ត្រី​ជា​ម្តាយ​បន្តថា មុនពេល​កើតហេតុ កូនប្រុស​គាត់ និង​មិត្ត​ភ័​ក្រ​មួយចំនួនទៀត បាននាំគ្នា​រៀបចំ​កម្មវិធី​ជួបជុំ​ផឹកស៊ី​រហូត​ម្នាក់ៗ​ស្រវឹង​គ្រប់គ្នា ហើយ​ពេលនោះ ក៍កើត​មានទំនាស់​ពាក្យសម្តី​ជាមួយគ្នា បន្ទាប់មក​ពួកគេ​សម្របសម្រួល​ត្រូវ​គ្នា​វិញ ។​10613115_615986061843801_1250619992007514097_n

​ប្រភព​បន្តថា ក្រោយពី​ឈប់​ឈ្នោះ​គ្នា ពួកគេ​ក៍​នាំគ្នា​ផឹកស៊ី​បន្ត រហូតមកដល់​ម៉ោង ១៨ និង ៣០​នាទី ជនរងគ្រោះ​បាន​ដើរមក​ទិញ​បារី ស្រាប់តែ​ពេលនោះ​ជនដៃដល់​ជន​បាន យក​ជំ​ពុះ​ទង​កាំភ្លើង​មកចាក់​ចំនួន ៤​កន្លែង បណ្តាលឱ្យ​រងរបួស​យ៉ាង​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​តែម្តង ។​
​ប​ច្ច​ប្បន្ន​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕