ខេត្តប្រាំរបស់កម្ពុជា នៅភាគពាយ័ព្យ ឧត្តរ និងឦសាន នឹងរងអាកាសធាតុចុះត្រជាក់ខ្លាំង ពី១៥-១៦អង្សាសេរយ:ពេល ៣ថ្ងៃទៀតខាងមុខនេះ !

0

រាជធានីភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តចំនួន០៥ របស់កម្ពុជា គឺខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន ធាតុអាកាសនៅពេលព្រឹក នឹងចុះត្រជាក់ដល់ ១៥-១៦អង្សាសេ (°C) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី១៨ ធ្នូ ២០២៣នេះ បានអោយដឹងថា តាមការតាមដានស្ថានភាពធាតុអាកាសបង្ហាញឲ្យឃើញថា ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ។