សៀមរាប : ជនសង្ស័យភេទប្រុសពីរនាក់នេះ ១ .មានឈ្មោះ ជា សុវី អាយុ២៤ឆ្នាំ ២ . មានឈ្មោះ ឃុត ចាន់សេរីរ័ត្ន អាយុ១៩ ឆ្នាំដោយជនសង្ស័យទាំងពីរនាក់នេះជាកប្សពួកនិងគ្នាសព្វថ្ងៃរស់នៅក្នុងផ្ទះជួលបន្ទប់ក្នុងក្រុងសៀមរាប ។ ត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងសង្កាត់ស្រង៉ែ ក្រុងសៀមរាបដោយអនុវត្តតាមបទបញ្ជាជាប្រចាំពីសំណាក់ លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយតម្លានោះ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការបង្ក្រាបចំពោះករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះដែរ សមត្ថកិច្ចយើងបានធ្វើការតាមដានស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះបានជាបន្តបន្ទាប់ព្រមទាំងវត្ថុតាងកាលពីថ្ងៃទី០៤ខែមិនាឆ្នាំ២០១៤កន្លងទៅនេះរួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំបន្ត។លោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចយើងបានធ្វើការដកហូតវត្ថុតាងដែលនៅជាប់និងខ្លួនជនសង្ស័យបានគ្រឿងញៀនខុសច្បាប់ប្រភេទម្សៅមេតំហ្វេតាមីន ហៅ ម៉ាទឹកកកចំនួន២កញ្ចប់ស្មើនិង ០.៦៨ក្រាមផងដែរ។
ដោយនៅមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនៅបទល្មើសទាំងអស់ខាងលើពិតប្រាដកមែន ។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ដែលបានប្រព្រឹត្តនៅករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម្សៅមេតំហ្វេតាមីន ហៅ ម៉ាទឹកកកចំនួន២កញ្ចប់ស្មើនិង ០.៦៨ក្រាមនេះត្រូវបានសមត្ថកិច្ចក៏សាងសុំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃទី០៥ខែមិនាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវីធីជាបន្ត ៕
អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ