សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជាងជិត ៧០០នាក់ចូលរួមនៅថ្ងៃទី ១៩ខែធ្នូឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍សកលលោក និងតំបន់មានវិបត្តិប្រែប្រួលស្មុគស្មាញយ៉ាងណាក្ដី ក៏ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដើម្បីគ្រប់គ្រងប្រទេសប្រកបដោយទស្សនវិស័យច្បាស់លាស់ ដែលមានការគាំទ្រការចូលរួមពីមន្ទីរអង្គភាពស្ថាប័នអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្ត។
ក្នុងនោះ រដ្ឋបាលខេត្តជាស្ថាប័ន ទទួលខុសត្រូវ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាពនយោបាយអធិបតេយ្យភាពបូរណភាពទឹកដីដោយបញ្ចៀសបាននូវអំពើភេរវកម្មព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែននិង សុខសន្តិភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។ឯកឧត្តម បានបន្តថា ការបម្រើសេវារដ្ឋបាលនិងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋានក៏ត្រូវបានពង្រឹងគុណភាពសមត្ថភាពដូចជាការកែលម្អជាប្រចាំនៃរបៀបរបប និងអាកប្បកិរិយាការងាររបស់មន្ត្រីនៅមូលដ្ឋានដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នឹងបន្តជំរុញចលនាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពការធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខនិងសុវត្ថិភាពនៅមូលដ្ឋាន។ ការផ្តល់នូវការទុកទឹកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងដែលអាចស្តែងឡើងយ៉ាងប្រចក្ស តាមរយៈ ផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ជាសក្ខីភាពស្រាប់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ។ា

ក្នុងនេះផងដែរអស់លោកលោកស្រីដែលជាមន្ត្រីពាក់ព័ន្ធបានឡើងធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារតាមអង្គភាពរបស់ខ្លួនបានសម្រេច ក្នុងរយៈកាលកន្លងមកនិងបញ្ហាប្រឈមនានារួចមកឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបានធ្វើការបែងចែកជាក្រុមពិភាក្សាចំនួនប្រាំក្រុម ដើម្បីចូលរួមពិនិត្យផ្តល់យោបល់និងលើសេចក្ដីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយក្រុមទី១មានប្រធានបទ ស្ដីពីប្រសិទ្ធភាពនៃការផ្តល់សេវានៅថ្នាក់ក្រោមជាតិអាចក្រុងស្រុកនិងច្រកចេញចូលតែមួយ ក្រុមទី២ក្រោមប្រធានបទវិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ ទី៣ប្រធានបទការងារបង្ក្រាបការលេងល្បែងស៊ីសងគ្រឿងញៀនខុសច្បាប់ ទី៤ប្រធានបទការឆ្លើយតបបានទាន់ពេលវេលាចំពោះ អន្តរាយនៃជំងឺរាតត្បាត និងទី៥ក្រោមប្រធានបទការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព៕ដោយ៖ឃិន គន្ធា