អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងស្រុកជេីងព្រៃ សម្រាប់បម្រើវិស័យសុខាភិបាល

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ១គ្រឿង និងមន្ទីរពេទ្យបង្អែកស្រុកជេីងព្រៃ ១គ្រឿង សម្រាប់បម្រើដល់វិស័យសុខាភិបាល ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម ដេីម្បីប្រគល់បន្តជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងមន្ទីរពេទ្យបង្អែកស្រុកជេីងព្រៃ សម្រាប់ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅឯរាជធានីភ្នំពេញ ។

ក្នុងពិធីទទួល និងប្រគល់ រថយន្តសង្គ្រោះបន្ទាន់នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងនូវការជូនពរដល់ថ្នាក់ដឹកនាំអង្គការសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសទ្ធថ្ងៃចុងក្រោយ ព្រមទាំងសហការី ឱ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕