សមាគមន៍​អាល់​រស់​ម៉ះ​កម្ពុជា​ចែក​គោ​គួរ​បាន​ដល់​ពុទ្ធបរិស័ទ​អី​ស្លាម​

0


​ត្បូងឃ្មុំ​៖​ពិធី​ចែក​គោ​គួរ​បាន​«​គោ​សម្រាប់​សំឡេះ​ក្នុង​ពិធីបុណ្យ​» ត្រូវបាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ ស្ថិតនៅក្នុង​ស្រុក​តំបែរ ក្រោម​អធិបតីភាព​លោក លុក ម៉ាន​ហា​កឹម ពិន​សាំ​អូន នាយកដ្ឋាន​អប់រំ​ខេត្ត ជូ ហ៊ួ​រ​ម៉ាឡេស៊ី និង​លោក ឆឹង ពិសិដ្ឋ អភិបាលស្រុក​តំបែរ​

​ ​លោក ម៉ា​ហៀក យូ​សុះ ប្រធាន​សមាគមន៍​អាល់​រស់​ម៉ះ​កម្ពុជា​បានអោយដឹងថា​សមាគម​ន៍ បាន​សហការ​ជាមួយនិង​អង្គការ​មួយចំនួន​មកពី​ប្រទេស​ម៉ាឡេស៊ី ក្នុងការ​អនុវត្ត​គម្រោង​មួយចំនួន​នៅក្នុង សហគមន៍ ដោយបាន​ចែក​អណ្តូងស្នប់​ចំនួន​ប្រមាណ​២៦៦​អណ្តូង នៅក្នុ្ង​ង​ខេត្តកំពង់ចាម ក្រចេះ និង​កំពង់ឆ្នាំង មាន​ចំនួន​ភូមិ​សរុប​ប្រមាណ​៨៧​ភូមិ​។​1
​ ​លោក​ប្រធាន​សមគ​មន៍ អាល់​រស់​ម៉ះ កម្ពុជា​បន្តថា​អំណោយ​ស្រាយ​បួស​បានផ្តល់​ជូន​សហគម​ន៍​ឥស្លាម ក្នុង​ខែ​ម៉ា​ទ​ន មាន​ផ្តល់ប្រាក់​ឧបត្ថម​(​លុយ​ស៊ី​កាត់​) ចែកជូន​ដល់​ប្រជាពលរដ្ឋ ជា​គ្រួសារ​ក្រីក្រ និង​គម្រោង​ចែក​គោ​គួរ​បាន​នៅតាម​សហគម​មន៍​អី​ស្លាម​។​ជាក់ស្តែង​នៅ​ឆ្នាំនេះ សហគមន៍​ទទួលបាន​បាន​គោ​គួរ​បាន​ចំនួន​៤៤៤​ក្បាល​ចែកជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ កំពង់ឆ្នាំង ពោធិសាត់ សៀមរាប និង​ខេត្តស្ទឹងត្រែង​។​
​ ​ទន្ទឹម​នោះដែរ​ខាង​វិស័យ​សិក្សាធិការ​សមាគមន៍ បាន​អនុវត្តន៍​គម្រោង​មួយចំនួន​ដូចជា​បង្រៀន​ការ​ទន្ទេញ​គ​ម្បី​រអា​ល់​គួរ​អាន​នៅតាម​វិហា​អី​ស្លាម​ចំនួន​១០​ដែលមាន​សិស្ស​សរុប​ចំនួន​សរុប​២៧០​នាក់​។ អនុវត្តន៍​និង​ផ្តល់ ការ​ឧបត្ថម​លើ​គម្រោង​សាលារៀន​បឋមសិក្សា​អី​ស្លាម​ចំនួន​២​កន្លែង គឺ​នៅ​ក្នុងភូមិ​ព្រែក​តា​ហុប ខេត្តក្រចេះ និង​ភូមិ​ដំណាក់​ពពេល ខេត្ត​ត្បូងឃ្មុំ​។​
​ ​នៅក្នុង​ឆ្នាំ​សិក្សា ២០១៤-២០១៥ នេះ​សមាគមន៍​បាន​សហការ​ជាមួយ​សាលារៀន​អី​ស្លាម​សែន​ចំរើន និង​បង្កើត​កម្មវិធីសិក្សា​ដែលមាន​បង្រៀន​ទាំង​កម្មវិធី​ជាតិ​និង​កម្មវិធី​អី​ស្លាម នៅក្នុង​ភូមិ សែន​ចំរើន ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​​ ​ក្នុង​ឪ​កាស​នោះដែរ លោក ឆឹង ពិសិដ្ឋ អភិបាលស្រុក​តំបែរ​បាន​រំលឹកថា កាលពី​ក្នុង​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​រួម​និង​ខ្មែរ​អី​ស្លាម​ផង​ត្រូវបាន​យកទៅ​សម្លាប់ និង​បង្អត់ អាហារ​មិនអោយ​ទទួលទាន​គ្រប់គ្រាន់ ហើយ​បាន​បង្ខំ​អោយ​ខ្មែរ​អី​ស្លា​មហូប​សាច់ជ្រូក​ខុស​ប្រពៃណី​។​2
​ ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ប្រទេសជាតិ​ត្រូវបាន​រំដោះ​ចេញពី​វាលពិឃាត​មកដល់​សព្វ​ថ្ងៃ​ក្រោម ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អភិវឌ្ឃន៍​តាំងពី​ទីក្រុង​រហូតដល់​ទីជនបទ​ដាច់ស្រយាល ៕

​ ​