សង្ស័យ​ឆបោក​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​លើ យកលុយ​មួយ​គ្រួសារ​១០​ម៉ឺន​រៀល​អះអាងថា​រត់ការ​ចេញ​ប្លង់ដី​

0

សៀមរាប​: មានការ​ភ្ញាក់ផ្អើល​មួយ នាំ​ឲ្យ​ប្រជាពលរដ្ឋ ខ្លះ​លង់​ជឿ​ឃោសនា របស់​ជន​ឆបោក ៣​នាក់ ដែល​តាំងខ្លួន​ជា​អ្នក​រត់ការ ច្បាប់​ចេញ​ប្លង់ដី​ឲ្យ​ប្រជាពលរដ្ឋ នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ ក្នុង​មួយ​គ្រួសារ​១០​ម៉ឺ​រៀល សម្រាប់​រត់ការ ចេញ​ប្លង់​កម្មសិទ្ធិ លើដី​ដែល​កំពុងតែ​រស់នៅ​។​Image3
​ប្រជាពលរដ្ឋ ចំនួន​៨​គ្រួសារ បាន​មាន​ចម្ងល់ និង​សង្ស័យ​ព្រោះ​ខ្លាច​គេ​បោក បាន​ប្រាប់​អ្នក​ពត៌មាន​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង ១១:00 នាទី​វេលា​ថ្ងៃត្រង់​ថា អ្នក​ដែល​បាន​តាំងខ្លួន​ជា​អ្នក​រត់ការ យកលុយ​ពី​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ​១០​ម៉ឺន​រៀល ឈ្មោះ សៀក ស៊ាំ អ្នកតំណាង​ភូមិ ទី​២ ឈ្មោះ ហេង បុ​ត សមាជិក​ភូមិ ស្ពាន​ក្មេង ទី​៣ ឈ្មោះ ឡឹ​ក សាបាន ជា​អនុ​ភូមិ​ស្ពាន​ក្មេង បានប្រកាស​ជា​សារ​ធារ​ណះ​ថា លោក​Image4

បានទទួល​បញ្ជា​ពី​លោក អភិបាលស្រុក​ស្វាយ​លើ​ឲ្យ​ចុះមក​រៀបចំ​ឯកសារ​ដីធ្លី​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ស្ពាន​ក្មេង​នេះ និង​នៅ​ចំនុច អ​ពណ៌ ដែលមាន​ចំនួន ៣៧៤ គ្រួសារ ហើយ ឲ្យ​ប្រជាពលរដ្ឋ បង់លុយ​ក្នុង​មួយច្បាប់​១០​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ ដើម្បី​ចេញ​ប្លង់ដី​ជូន ហើយ​លុយ​ទាំងនេះ​គឺ​យកទៅ ឲ្យ​ឯកឧត្តម​ម្នាក់​នៅ​ភ្នំពេញ​បញ្ជា​ឲ្យ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ចុះមក​វាស់វែង​ដីជូ​ន នេះ​ជាការ​អះអាង​របស់ លោក​សៀក ស៊ាំ តំណាង​ភូមិ​ស្ពាន​ក្មេង​។Image5

​តែ​អ្នក​ដែល​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នោះ ឈ្មោះ ឡឹ​ក សាបាន ពេលណា​ដែល​ប្រមូល​លុយ​បាន​គ្រប់​ចំនួន​ហើយ លោក ឡឹ​ក សាបាន នឹង​យកលុយ ទៅ​ឲ្យ​លោក សៀក ស៊ាំ និង ហេង បុ​ត ជា​អ្នករត់​ច្បាប់ ជាមួយ ឯកឧត្តម នៅ​ភ្នំពេញ​។ ដើម្បី​ឲ្យ​ឯកឧត្តម​ជួយ​អន្តរាគមន៍ ដល់​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​សម្តេច ហ៊ុន សែន បញ្ជូន​ក្រុម យុវជន​ស្ម័​គ​ចិត្ត ចុះមក​វាស់វែង​ដីជូ​ន​ប្រជាពលរដ្ឋ​។​Image6
​ខេមរា  បាន​សុំ​ការបំភ្លឺ​ពី​លោក សៀក ស៊ាំ មេភូមិ​លោតឆ័ត្រ តាម​ទូរស័ព្ទ ជុំវិញ​ការចោទប្រកាន់ថា មាន ការរៀបចំ​ប្រមូល​លុយ​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ​១០​ម៉ឺន​រៀល ដើម្បី​រត់ការ​ចេញ​ប្លង់ដី​ស្របច្បាប់​នោះ លោក​បាន​ឲ្យ​ដឹងថា​លោក​ពិតជា​បាន​ប្រមូល​លុយ​ក្នុង​១​គ្រួសារ​១០​ម៉ឺន​មែន​ការប្រមូល​លុយ​នេះ គឺ​ដើម្បី​យកទៅ​រត់​ច្បាប់​ជូន​ប្រជាពលរដ្ឋ និង​យកទៅ​ឲ្យ​ឯកឧត្តម​ម្នាក់​ដែល​គាត់​មិន​ឲ្យ​ចេញ​បញ្ចេញ​ឈ្មោះ បច្ចុប្បន្ន​រស់នៅ​ភ្នំពេញ ដោយ​ឯកឧត្តម រូបនោះ​និយាយថា ចាំ​រត់ការ​សម្រេច​ហើយ​និង​ចាំ​ចេញ​ឈ្មោះ​តាម ក្រោយ ហើយ​ឯកឧត្តម រូបនោះ​អះអាងថា និង​ខ​ល​ទៅ​សម្តេច ហ៊ុន សែន សុំ​ឲ្យ​ក្រុមយុវជន​ស្ម័គ្រ ចិត្ត​ចុះទៅ​វាស់វែង​។​Image7
​លោក ស៊ិ ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ បាន​ឆ្លើយ​ប្រាប់​តាម​ទូរស័ព្ទ​ថា ជុំវិញ​ករណីនេះ លោក​អះអាងថា មិនបាន​ដាក់បទបញ្ជា​ឲ្យ​តំណាង​ភូមិ​ស្ពាន​ក្មេង យកលុយ​ពី​ប្រជាពលរដ្ឋ ហើយ​រត់​ការចេញ​ប្លង់ ដី​នោះទេ ជាពិសេស​លោក​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ហើយក៍​មិនបាន​ដាក់​បញ្ជា​ឲ្យ​ឈ្មោះ ទាំងបី​នេះ​ប្រមូល​លុយ​ឬ​ធ្វើឯកសារ​ពាក់ពាន់​រឿង​ខាងលើ​នេះដែរ​។ ដោយ ឡាន់ សុខចិត្ត