ខេត្តព្រះសីហនុៈមហាជនទូទៅក៍ដូចជាភ្ញៀវទេចរណ៍ជាតិអន្តរជាតិដែលបានធ្វើចរាចរណ៍ឆ្លងការតំបន់ទីតាំងកាស៊ីណូកោះមាសខាងលើនេះពូកគេតែងតែងនិយាយរិះគន់ត្រង់ៗទៅលើថៅកែការស៊ីណូនេះថាទង្វើចរិកបែបអាងប្រាក់អាងអំណាចរំលោភបំពានយកដីចំណីផ្លូវសាធារណ៍ធ្វើជាទីតាំងលើ(ផ្លាក
យីហោ)ការស៊ីណូរបស់ខ្លូននិងតាំងរូបចំម្លាក់ថ្មក៍ដូចជាការយកផើងផ្កាដាក់ពង្រាយលើដីចំណូផ្លូវវាទីហ៊ុំពន្ធ័ជាកន្លៃងចតរថយន្តសំរាប់ភ្ញៀវការស៊ីណូបង្ករធ្វើឲ្យផលប៉ះបាល់សណ្តាប់ធ្នាប់សារធារណ៍និងសោភណ្ណ័ភាពទីក្រុងទេសចរណ៍ឆ្នេរសមុទ្របែបនេះវាជាអំពើល្មើសច្បាប់ទាំងស្រុងដោយគេមិនដឹងថាជុំវិញបញ្ហានេះក្រុមមន្ត្រីរបស់សាលាក្រុងព្រះសីហនុដែលតែងតែចុះអនុវត្តន៍ច្បាប់រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈលោកគិតបែបណានោះទេទើបបានជាបណ្តែរបណ្តោយឲ្យថៅកែកាស៊ីណូមួយនេះធ្វើអ្វីតាមតែអំពើចិត្តដូចច្នេះ។
.ក្រុមអ្នករិះគន់បានបន្តទៀតថារាល់អ្វីទង្វើបំពានច្បាប់របស់ថៅកែកាស៊ីណូមាសខាងលើនេះវាជារឿងគូរឲ្យចាប់អារម្មបំផុតស្របពេលដែលអជ្ញាធរក្រុងក៍ដូចជាអជ្ញាធរខេត្តកំពង់តែចុះពង្រឹងអនុវត្តន៍ច្បាប់រៀបចំសណ្តាប់តាមផ្លូវសាធរណ៍យ៉ាងក្តៅគគុកដោយសកម្មភាពនោះគេមើលឃើញថាមានសំណង់ជាច្រើនដែលបានសាងសង់រំលោភបំពាន់ឬសាងសង់សំយ៉ាបលយចូលលើដីផ្លូវសាធារណៈត្រូវបានអជ្ញាធរក្រុងបញ្ជារឲ្យធ្វើការរុះរើដោយគ្មានការតវ៉ាអ្វីទាំងអស់។ប៉ុន្តែរសំរាប់អ្វីដែលថៅកែការស៊ីណូកោះមាសកំពង់ប្រព្រត្តិបែរជាមិនមានសមត្ថកិច្ចណាហានទៅធ្វើការហាមឃាត់អ្វីនោះឡើយបើទោះបីជាថៅកែការស៊ីណូមួយនេះចង់ធ្វើអ្វីមិនគោរពច្បាប់បែបណាក៍ដោយចំណុចនេះត្រូវបានគេសង្ស័យថាគ្រប់សមត្ថកិច្ចអនុវត្តន៍ច្បាប់ទាំងអស់ទំនងជាមានអំពើពុករលូយជាមួយថៅកែការស៊ីណូនេះ។
អ្វីដែលបានលើកឡើងខាងលើនេះគ្រាន់តែជារូបភាពនែបទល្មើសនៅក្រៅកាស៊ីណូតែប៉ុណ្ណុះចំណែកបទល្មើសនៅក្នុងកាស៊ីណូវិញកើតមានពេញបន្ទុក់គឺអ្នកចូលលេងល្បែងនៅក្នុងការស៊ីណូសុទ្ធតែជនជាតិខ្មែរមិនមានជនបរទេសនោះទេ។ចំណុចនេះគឺជាការអនុវត្តន៍ផ្ទុយទៅនិងខ្លឹមសារនែច្បាប់អនុញាត្តិរបស់រាជរដ្ឋាភិបាលដែលហាមផ្តាច់មិនឲ្យជនជាតិខ្មែរចូលលេងល្បែងកាស៊ីណូ។
.ពាក់ពន្ធ័និងការរិះគន់ខាងលើនេះត្រូវបានមន្ត្រីក្រុមព្រឹក្សាសង្កាត់លេខ៤ម្នាក់និយាយថាបុណ្យសក្ក័ត្រឹមអជ្ញាធរមូលដ្ឋានឬអជ្ញាធរក្រុងមិនហានធ្វើអ្វីឲ្យប៉ះពាល់និងថៅកែកាស៊ីណូមួយនេះទេពីព្រោះថៅកែកាស៊ីណូនេះមានខ្នងក្រាស់ណាស់ជាមន្ត្រីមានបុណ្យសក្ក័ធំម្នាក់នៅទីក្រុងភ្នំពេញឈ្មោះ(លោកផាន)ដោយមិនដឹងថាលោកផាននោះគាត់មានតូនាទីអ្វីសំខាន់នៅក្នុងជូររាជរដ្ឋាភិបាលនោះទេបានជាមន្ត្រីសំខាន់ៗនៅក្នុងខេត្តព្រះសីហនុគ្រាន់តែឮឈ្មោះលោកផាននោះម្នាក់ៗភ័យបាត់ម៉ាតបាត់ករនិយាយមិនរូចឡើយ។
.លោកជិនសារិនអភិបាលនែគណៈអភិបាលក្រុងព្រះសីហនុពាក់ពន្ធ័ការអនុវត្តន៍ច្បាប់រៀបចំសណ្តាប់ធ្នាប់សាធារណ៍ក្រុងព្រះសីហនុកន្លងមកលោកធ្លាប់មានប្រសាសន៍យ៉ាងប្រាកដប្រជាថារាល់សំណង់គ្រាប់ប្រភេទក៍ដូចជាការសាងសង់សំយ៉ាបផ្ទះលយចូលលើផ្លូវសាធារណៈឬការដាក់តាំងរបស់របរផ្សេងៗលើដីចំណីផ្លូវបង្ករភាពប៉ះពាល់សណ្តាប់ធ្នាប់សាធរណៈត្រូវតែធ្វើការរុះរើចេញជាបន្ទាន់ដោយគ្មានការតវ៉ាអ្វីទាំងអស់បើទោះជាម្ចាស់ផ្ទះឬម្ចាស់សំណង់ទាំងនោះជាមន្ត្រីមានបុណ្យសក្ក័ធំប៉ុណ្ណាក៍ដោយ។
អ្វីដែលលោកអភិបាលក្រុងមានប្រសាសន៍ស្តាប់ទៅគូរឲ្យទុកចិត្តបំផុតហើយប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុសូមគាំទ្រយ៉ាងពេញទំហឹងដោយសង្ឃឹមថាលោកនិងមានវិធានការតាមផ្លូវច្បាប់បោសសំអាតឲ្យអស់នៅភាពអនាធិបតេយ្យនៅជុំវិញកាស៊ីណូកោះមាសដោយជោគជ័យដើម្បីលុបបំបាត់នៅពាក្យរិះគន់ដែលសង្ស័យថាមានអំពើពុករលូយ៕