ខេត្តព្រះសីហនុ៖ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ។កម្មវិធីនេះក៏មានមានការ ចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រខេត្ត ព្រះ សីហនុលោក លោក ស្រីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនិភ្ញៀវកិត្តិយ សនា យក-នាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការពីសកម្មភាពការងារវិស័យអប់រំនៅ ខេត្តព្រះសីហនុ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា អនុវិទ្យាល័យ -វិទ្យាល័យ ២៨សាលា និងសាលាឧបសម្ព័ន្ធ ០២សាលា សាលាគរុកោ សល្យ និងវិក្រឹត្យការ ០១សាលា។ មានបុគ្គលិកអប់រំ សរុបចំនួន ២.១០៨នាក់ស្រី១.០០៤នាក់។បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣មានចំនួន ១.៩១៥នាក់ ស្រី៩៧៣នាក់ និងបានប្រឡងជាប់ចំនួន ១.៥២៣នាក់ ស្មើនឹង ៨០,៥០% ស្រី ៨២៩នាក់ស្មើនឹង ៨៥,៧៣% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន៤០នាក់ ស្រី ២៣នាក់, និទ្ទេសB ១២២នាក់ ស្រី ៧០នាក់, និទ្ទេស C ២៨៧នាក់ ស្រី១៦៧នាក់, និទ្ទេសD ៥៤៨នាក់ ស្រី២៩៧នាក់, និងនិទ្ទេសE ៥២៦នាក់ ស្រី ២៧២នាក់។
ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រះសីហនុបានកោតសរសើរ និងវាយតម្លៃចំពោះ សាលាទាំងអស់នៅក្នុងខេត្តដែលបានយកចិត្តទុកដាក់ក្នុងការជួយបង្ហាត់ បង្រៀនធ្វើឪ្យសិស្សប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អ ដូច្នេះសូមបន្តប្រពៃណីសិក្សាបន្ថែមទៀត ពិសេសក្មួយៗ ដែលទទួលបានទេ A, B, C ជាការជោគជ័យមួយក្នុងខ្សែជីវិត្តរបស់ក្មួយៗ ជាការ ពិតយើងទទួលបាននិទ្ទេស A ដោយសារការជួយជ្រុំជ្រែងរបស់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូក្នុងការជួយបង្ហាត់បង្រៀនផងដែរ។ ដើម្បីប្រែ ក្លាយខេត្តព្រះ សីហនុ ជាខេត្តមួយពោពេញដោយសិស្សានុសិស្សមានភាពឆ្លាតវៃ ហើយកត្តាចំបង គឺការខិត ខំសិក្សា ឧស្សារៀនសូត្រ ដើម្បីរួមគ្នាឱ្យខេត្តព្រះសីហនុមានការសិក្សាចប់ចុងចប់ដើម ព្រោះសាលាជាថ្នាល បណ្តុះបណ្តាលនូវចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបំណិនជីវិតសម្រាប់សិស្សគ្រប់រូប។ សម្តេចតេជោ និងសម្តេច ធិបតីបានសាងសង់និងបន្តសាងសង់សាលាសម្រាប់កូនចៅរបស់យើងបានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ មានអគារសិក្សាជាច្រើនខ្នងត្រូវ បានសាងសង់ឡើងដោយសម្តេចទាំងទ្វេរ ទន្ទឹមនឹងមានសាលាល្អ យើងត្រូវរួមគ្នាថែទាំ និងដាំដុះដើមឈើឱ្យ មានភាពស្រស់ស្អាត និងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឪ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្នានថង់ប្លាស្ទិកយើងក៏ត្រូវការយុវជនរបស់យើងមានកាយសម្បទាមាំមួនហើយអាហារក៏ជារឿងសំខាន់ផងដែរដើម្បីសុខភាពដូច្នេះយើងត្រូវជ្រើសរើសការលេងកីឡាដែលយើងចូលចិត្តជាការជួយលើកកម្ពស់សុខុមាលភាពកាន់តែល្អប្រសើរហើយការជ្រើសរើសការងារសិល្បៈក៏ជារឿងសំខាន់មួយដែរសម្រាប់ក្មួយដែលមានទេពកោសលរបស់ទៅតាមជំនាញរបស់យើងម្នាក់ៗ ។
ឯកឧត្តមបណ្ឌិត សាយ សំអាល់ ក៍បានបន្តថា យើងត្រូវសិក្សាស្វែង យល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារសង្គម ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មយើងត្រូវធ្វើការ បណ្តុះ បណ្តា លវិទ្យាជីវ:បន្ថែមទៀតទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការបណ្តុះបណ្តាលបំណិនជីវិត ក៏ជារឿងមួយសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត សាយ សំអាល់ ក៏បានប្រគល់លិខិតសរសើរ និងថវិកា ដល់នាយក នាយិការ សាលា វិទ្យាល័យ និងសាលាឯកជនដែលមានសិស្សប្រឡងជាប់និទ្ទេស A នៅក្នុងខេត្ត ក្នុងនោះ សិស្សជ័យ លាភី ប្រឡងទទួលបាននិទ្ទេស A ចំនួន ៤០នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ០១គ្រឿង ៕នាគសមុទ្រ