ពលរដ្ឋតវ៉ាស្នើរឱ្យអជ្ញាធរស្រុកជួយបើកផ្លូវសារធារណ:របស់រដ្ឋ៤ម៉ែត្រជូនពួកគាត់វិញខណ:មានក្រុមប្រឹក្សាឃុំម្នាក់ច្បាមយក

0

ខេត្តតាកែវ ÷ តើអាចទេដែលថា លោក ណុប សុផល អាងខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំព្រៃអំពក មិនញញើតច្បាប់ មានគ្នីគ្នាជាមន្ត្ត្រី បានជាទៅឈួសឆាយបំបាត់ផ្លួវដើររបស់ប្រជាពលរដ្ឋយកដីដំណាំទៅវិញ?

ករណីនេះដែរ កាលពីថ្ងៃទី២០ ខែធ្នូរ ឆ្នាំ២០២៣ លោក សែស ប្រាក់ពិសាល អភិបាលរងស្រុក តំណាងលោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគីរីវង់ និងមន្រ្តីជំនាញស្រុក លោកមេឃុំ និងប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ បានចុះពិនិត្យទីតាំងផ្លូវដែលមានទំនាស់ស្ថិតនៅភូមិ ឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ផ្អែកតាមប្រជាពលរដ្ឋគឺបានស្នើរសុំអជ្ញាធរស្រុកឱ្យជួយបើកផ្លូវ សារធារណសម្រាប់ធ្វើដំណើរទៅមកដូចដើមវិញ។
ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា ខាងចុងផ្លូវក្បែរសារៀន គាត់ដើរទៅមកបាន ទាស់នៅដើមផ្លូវត្រូវបានឈូសឆាយដាំដំណាំអស់ ជាហេតុធ្វើឱ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរ។

ជុំវិញការចុះពិនិត្យទីតាំងទំនាស់ផ្លូវខាងលើនេះគឺមិនទាន់បានការឯកភាព ពីភាគីខាងបិទផ្លូវនៅឡើយទេ ហើយអាជ្ញាធរឃុំ និងមន្ត្រីជំនាញស្រុកក៏មិនមានដំណោះស្រាយដែរមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ ពលរដ្ឋដែលស្នើសុំបើកផ្លូវ លើកឡើងទៀតថា ឃុំហៅដោះស្រាយម្តងជាពីរដងហើយនៅដីទំនាស់នេះ រហូតមន្រ្តីជំនាញគណ:បញ្ជាការស្រុកអញ្ជើញតំណាងពាក់ព័ន្ធមកជួបគ្នានៅសាលាឃុំព្រៃអំពកចុងក្រោយនៅថ្ងៃទី២០ធ្នូ ដើម្បីសម្របសម្រួល ដោយមានវត្តមានគូភាគីខាងឈូសឆាយបិទផ្លូវចូលរួម តែក្រោយការសម្របសម្រួលគ្នាមួយសន្ទុះនៅតែមិនព្រមឯកភាពគ្នាដ៏ដែល ហើយលោក សែស ប្រាក់ពិសាល បានជម្រុញឱ្យលោកមេឃុំព្រៃអំពក ជួយបន្តដោះស្រាយរឿងនេះនៅថ្ងៃក្រោយ។
ប្រជាពលរដ្ឋបានសំដែងការមិនពេញចិត្តជាមួយអាជ្ញាធរនិងមន្ត្រីជំនាញស្រុកយ៉ាងខ្លាំង ព្រោះរឿងនេះបានធ្វើការដោះស្រាយសម្របសម្រួលជាច្រើនលើកច្រើនសារមិនចប់ផងនៅឃុំ ហេតុអ្វីស្រុកមិនមានវិធានការតាមច្បាប់ទុកឱ្យឃុំដោះស្រាយទៀត ព្រោះថា តាមប្លង់គឺផ្លូវមានទទឹង៤ម៉ែត្រ ។
ពួកគាត់ទទូចស្នើសុំទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ  មេត្តាជួយចាត់មន្រ្តីថ្នាក់ខេត្ត ដើម្បីចុះត្រួតពិនិត្យនិងរកផ្លូវរបស់រដ្ឋជូនពួកគាត់ដើរឆ្លងកាត់ដូចដើមវិញផង៕ ពូស្មីត