​អគ្គ​ស្នងការរង​នគរបាល​ព្រមាន​ជា​លើក​ទី​បី​បើ​មេ​វរៈ​ការពារ​ព្រំដែន​នៅតែមាន​បទល្មើស​ឆ្លងដែន​នឹង​ប្រ​ឈរ​មុខ​ផ្លូវច្បាប់​ឬ​ជាប់គុក​

0

​បន្ទាយ​មាន​ជ័​យៈ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​ទាំង​៤ ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ការងារ​ព្រំដែន​ទិស​ភូមិភាគ​ទី​៤​និង​៥ ព្រមាន​និង​អោយធ្វើ​កិច្ចសន្យា ជា​លើក​ទី​៣ បើ​នៅតែ​បន្ត​អោយមាន​ការនាំ​ទំនិញគេចពន្ធ ឬ​បទល្មើស​ឆ្លង​ព្រំដែន​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង

និង​បង្កើតអោយមាន​ស្ពាន និង​ខ្សែរ​រ៉​ត​ឆ្លង​អូរ​ព្រំដែន នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់ ឬក៏​ឈានដល់​ជាប់គុក​ច្រ​វ៉ា​ក់ ។​photo 2

​ការព្រមាន​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ដែលមាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ចូលរួម នៅ​និង​សាលប្រជុំ​ស្នងការ​ខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី​០៩ តុលា ២០១៤ បន្ទាប់ពី​មាន​សារ​ព័​ត៍​មាន​ចុះផ្សាយ​បន្ត​បន្ទាប់ពី​សកម្មភាព​បទល្មើស​ឆ្លងដែន ក្នុង​ខេត្ត​នេះ​ផងដែរ ។​
​ឯកឧត្ដម​គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា​: នេះ​ជា​កិច្ចប្រជុំ​បន្ទាន់​មួយ ខណៈ​បានទទួល​ព​ត័​មាននៅ​តាន​ព្រំដែន ថា​នៅតែមាន​បទល្មើស ទំនិញគិចពន្ធ ការនាំ​ចូល ឆ្អឹង សាច់មាន់​ខូច​គន់ភាព​ដោយមាន​ស្ពាន និង​ខ្សែរ​រ៉​ត ឆ្លង​អូ​ព្រំដែន ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុសច្បាប់ ការ​ចរាចរណ៍​ឈើ​គ្រ​ញួ​ង​តាម​ព្រំដែន និង​ការបើក​អោយមាន​ពលករ​ចេញចូល​តាម​តំបន់​ដែល នគរបាល​ព្រំដែន​កាន់កាប់​។​photo 3
​លោក​បន្តថា​: បច្ចុប្បន្ន​បទល្មើស​ទាំង​អស់​តាម​ព្រំដែន ត្រូវបាន​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ បានដាក់​បញ្ជា​យ៉ាង​តឹងរឹង ហាម​ដាច់​ខាត់​មិនអោយ​កើតមាន​នៅតាម​ព្រំដែន ហើយ​មេ​វរ​:​មួយចំនួន​ក៍ ធ្លាប់​បានធ្វើ​កិច្ចសន្យា​២​ទៅ​បី​ដង​ដែរ ក្នុងនោះ​ក្រុម​ការប្រឆាំង​អំពើពុករលួយ ក៏បាន​ចុះ​តាមដាន​រឿងនេះ ប្រសិនបើ​បុគ្គល​ណា​ម្នាក់​នៅតែ​មិន​មិន​កែប្រែ​អ្នកនោះ ប្រឈម​និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​photo 1

​ឯកឧត្ដម ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ការងារ​ព្រំដែន​មានប្រសាសន៍​បន្ថែមថា​: នេះ​ជា​លើកចុងក្រោយ​បើ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​ទាំង​៤ រួមមាន មេ​វរៈ​ការពារ​ព្រំដែន​៨៩១, ៩១១, ៨០៧, ៨១៥ នៅតែ​បន្ត​អោយមាន​ចរាចរណ៍​បទល្មើស​ឆ្លងដែន​ទាំង​ចូល និង​ចេញ ឬក៏​មិន​ព្រម​រោះ​រើរ​ស្ពាន និង​ខ្សែរ​រ៉​ត ដែល​ទុក​សម្រាប់​ចម្លង​មនុស្ស ឬ​ទំនិញ នឹង​ទទួលទោស​តាមច្បាប់​រដ្ឋបាល ហើយ​និង​អាច​ឈានដល់​ការឃុំខ្លួន ។​photo 4
បញ្ជាក់​ផងដែរ​ថា រាល់​គ្រប់​បទល្មើស​ដែល​កើតមាន​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ត​ដែល​
​ពុំមាន​ការបង្ក្រាប​គឺ សុទ្ធតែ​សម​ត្ត​កិច្ច ទទួល​ប្រយោជន៍ តែបើ​មិនបាន​វិញ​នោះ​និង​ត្រូវមាន​ឃាត់​ចាប់​ផាក​វិន័យ ឬ​ដាក់​ទោសទណ្ឌ​
​តាម​និតិ​វិធី​ច្បាប់​៕