ជនជាតិចិនម្នាក់ជាប់គុក១ជីវិតនិងជនជាតិខ្មែរម្នាក់ជាប់គុក ១០ឆ្នាំពាក់ព័ន្ធនិងរឿងរណីឃាតកម្មគិតទុកជាមុននិងកាន់អាវុធដោយគ្មានការអនុញ្ញាតិ

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ មានរឿងរាវយ៉ាងរន្ធត់មួយកើតឡើងនៅក្រុងប៉ោយប៉ែត មានជនជាតិចិន និងជនជាតិខ្មែរ បានផ្សំគំនិតគ្នា សម្លាប់ជនជាតិចិនម្នាក់ នៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសម្លាប់ហើយគេចខ្លួនបាត់។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ លី ចុងហ្គូ  ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនជាបងជីដូនមួយរបស់ជនរងគ្រោះ ស្នាក់នៅ ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្នុងពាក្យបណ្តឹងដែលជនសង្ស័យបានរៀបរាប់ថានៅថ្ងៃកើតហេតុនោះ នៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យជនជាតិចិន ឈ្មោះ ម៉ាទីន និងជនរងគ្រោះឈ្មោះ សេន ជានហ្គូ និងបក្សពួកខ្មែរម្នាក់ទៀតបានចេញពីខារ៉ាអូខេ (ROYAL) ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយពួកគេបានជិះរថយន្តចេញមកក្រៅជាមួយគ្នា ពេលមកដល់កន្លែងកើតហេតុ ឈ្មោះ ម៉ាទីន បានឲ្យឈប់ឡានដើម្បីជក់បារី និងជុះនោម ភ្លាមនោះ ជនសង្ស័យ ឈ្មោះ ម៉ាទីន បានលើកដៃធ្វើសញ្ញាឲ្យបក្សពួកខ្លួន បាញ់ពីក្រោយសម្លាប់ជនរងគ្រោះ ដោយប្រើប្រាស់អាវុធខ្លីរបស់ខ្លួនម៉ាក K54 ពេលនោះបាញ់១គ្រាប់ទៅលើជនរងគ្រោះតែមិនផ្ទុះ ភ្លាមនោះឈ្មោះ ម៉ាទីន ក៏បានដកកាំភ្លើងរបស់ខ្លួនម៉ាក G-LOCK17 ចេញពីកាបូបកាន់ដៃបាញ់ទៅលើជនរងគ្រោះ១គ្រាប់ ត្រូវចំស្មាខាងស្តាំ ផ្នែកខាងក្រោយធ្លាយចេញមកបំពង់កផ្នែកខាងឆ្វេងបណ្តាលឲ្យដួលទៅលើដី រួចឈ្មោះ ម៉ាទីន បានប្រគល់កាំភ្លើងម៉ាក G-LOCK17នោះ មកឲ្យឈ្មោះឡោ លឹមហាប់បាញ់ថែមមួយគ្រាប់ទៀតត្រូវចំក្បាលផ្នែកខាងក្រោយធ្លាយមកចិញ្ចើមខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងតែម្តង មូលហេតុនៃឃាតកម្មនេះមកពី ជនរងគ្រោះឈ្មោះ សេន ជានហ្គូ  ជំពាក់លុយជនសង្ស័យច្រើនពេកទាមិនសង ទើបជនសង្ស័យ រៀបផែនការបាញ់សម្លាប់ជនរងគ្រោះតែម្តង។
ក្រោយពីទទួលបានពាក្យប្តឹងហើយ នៅ ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៣ កំលាំងអាវុធហត្ថ១ក្រុមនិងកំលាំងនគរបាល១ក្រុមសហការគ្នាចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួន
ជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យក្នុងបុរីសានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន  ១អាវុធខ្លីម៉ាក K54 លេខ ២៩១០៣១៨៧ បង់១ គ្រាប់៧គ្រាប់ ចំនួន១ដើម ២អាវុធខ្លីម៉ាក G-LOCK 17 GEN4 លេខ TSV665 បង់១ គ្រាប់៥គ្រាប់ ចំនួន១ដើម ៣សំបកគ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន២គ្រាប់ ៤គ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន១គ្រាប់៥គ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន៣គ្រាប់ ៦កញ្ចប់បារីម៉ាក MEVIUS ចំនួន ១កញ្ចប់ ៧បង់កាំភ្លើងចំនួន១ យកមកសួនាំនៅអាវុធហត្ថក្រុងប៉ោយប៉ែត។
កំលាំងចំរុះបាននិយាយថាជនសង្ស័យ១ឈ្មោះ ម៉ាទីន  ភេទប្រុស ជនជាតិចិន ២ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស ជនជាតិខ្មែរ។
ជនសង្ស័យទាំង២ពេលសួនាំរួច កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក្រោយពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យ ទាំងនាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ច្បាប់ តាមឲ្យដឹងពីសាលាដំបួងខេត្តថាជនជាតិចិនជាប់គុក១ជីវិតនិងជនជាតិខ្មែរម្នាក់ទៀតជាប់គុក១០ឆ្នាំ៕