ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន១១៦៥គ្រួសារនៅស្រុកព្រៃនប់ទទួលបានអំណោយសង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន

0

ខេត្តព្រះសីហនុ៖លោកគួច ចំរើនប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនារសៀល ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣នេះបាននាំយកអំណោយសង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ១ ១៦៥គ្រួសាររស់នៅភូមិព្រែកទាល់  ឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយពីធីចែកអំណោយនេះក៏មានការចូលរួមផងដែរពីឯកឧត្តមអ្នកតំណាងរាស្ត្រ អ្នកឧកញ៉ា លោក ឧកញ៉ា លោកជំទាវ លោកប្រធានអនុសាខាកាកបាទ ក្រហមសុកស្រុកព្រៃនប់ មន្ត្រីសាខា អ្នកស្មគ្រចិត្តសាខា លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន ។

 

គួរបញ្ជាក់ផងដេរថា៖ ខ្យល់ព្យុះរដូវរំហើយ ពីជើងភ្នំកំចាយ) បានបោកបក់ប៉ះពាល់ភូមិដ្ឋាន ពលរដ្ឋ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ចាប់តាំងពីយប់រំលងអាធ្រាត្រថ្ងៃ២២ធ្នូរហូតមកដល់ថ្ងៃ២៤ធ្នូ២០២៣ ទើបស្ថានភាពខ្យល់ធូរស្បើយបណ្តាលឲ្យផ្ទះ ក្នុងឃុំមួយចំនួន បានរងផលប៉ះពាល់ខូចខាតផ្ទះសំបែងដោយ សារខ្យល់ កន្រ្តាក់នេះ ដូចជារបើកដំបូលផ្ទះ របើកជញ្ជាំងផ្ទះជាដើម តែទោះបីជាយ៉ាងណាក៏ដោយ គ្រោះមហន្ត រាយនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតទេ។ហើយនេះជាលើកទី០២ហើយដែល លោក គួចជំរើន បាននាំយកអំណោយសង្គ្រោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនចែកជួនបងប្អូនប្រជា ពលរដ្ឋ រងគ្រោះដោយ គ្រោះធម្មជាតិ ដោយលើកទី១ ចែកជួនប្រជាពលរដ្ឋចំនួន៤៦៧គ្រួសារ ៕

នាគសមុទ្រ